នោះ..! ទូរស័ព្ទទំនើប Pixel របស់ Google មានបញ្ហាលើ fingerprint ក្រោយ Update ឡើង Android 7.1.2 ចុះប្រិយមិត្តអីចឹងដែរអត់?
បច្ចុប្បន្នភាពប្រព័ន្ធ Android មួយកញ្ចប់ថ្មីទៀតនេះ គឺ Nougat 7.1.2 បានធ្វើឱ្យប៉ះពាល់ដល់មុខងារមួយផ្សេងទៀតនៅលើ Google Pixel និង Pixel XL។ តាមសេចក្ដីរាយការណ៍ថ្មីនេះ ឱ្យដឹងថា បន្ទាប់ពីស្មាតហ្វូនប៉ុន្មានស៊េរីរបស់ Google ដូចជា Nexus 5X, Nexus 6P, Pixel និង Pixel XL ធ្វើបច្ចុប្បន្នភាពសូហ្វ៊ែរឡើងទៅ Android ចុងក្រោយ Nougat 7.1.2 គឺមានបញ្ហាទៅលើមុខងារស្កេនក្រយៅដៃ (Fingerprint Scanner)។
ប្រសិនលោកអ្នកកំពុងជួបបញ្ហាដូចនេះ អ្នកគួរតែទាក់ទង និងសាកសួរអ្នកប្រើស្មាតហ្វូន Pixel ដូចគ្នា ដោយចែករំលែកនូវបទពិសោធន៍បញ្ហា Fingerprint ក្រោយអាប់ដេតប្រព័ន្ធសូហ្វ៊ែរឡើងទៅ Android Nougat 7.1.2។ នៅពេលមានសេចក្ដីរាយការណ៍កាន់តែច្រើនពីសហគមន៍អ្នកប្រើ នោះ Google នោះបញ្ហា គឺនឹងងាយត្រូវក្រុមហ៊ុនស្វែងយល់ច្បាស់ ហើយក៏ឆាប់ជួសជុលរហ័សជូនអតិថិជនដែរ។
ស្មាតហ្វូនស៊េរីខ្ពស់ Google Pixel កន្លងទៅធ្លាប់ជួបបញ្ហាខ្លះៗ ផ្នែកសូហ្វ៊ែរ ដែលរួមមាន៖ បញ្ហាលើ Bluetooth, បញ្ហាប្រព័ន្ធ LTE និងបញ្ហាលើកាមេរ៉ាជាដើម ដែលសុទ្ធតែកើតចេញការជាប់គាំងផ្នែកប្រព័ន្ធប្រតិបត្តិការ។ សង្ឃឹមថា Google នឹងឆាប់ដោះស្រាយ ហើយក៏នឹងមិនឱ្យកើតបញ្ហាទាំងនេះ នៅលើស្មាតហ្វូន Pixel ជំនាន់បន្ទាប់ដែរ។
ចុះប្រិយមិត្តវិញ បន្ទាប់ពី Update ឡើងទៅ Android 7.1.2 រួច តើ Pixel ឬ Pixel XL របស់អ្នក ជួបបញ្ហាលើមុខងារស្កេនក្រយៅដៃ មិនដំណើរការឬទេ?
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena