រុស្ស៊ីអះអាងថា មានសព្វាវុធអេឡិចត្រូនិកពិសេសអាចទម្លុះប្រព័ន្ធការពារមីស៊ីលកម្លាំងជើងទឹកអាមេរិកបាន
យន្តហោះប្រយុទ្ធរបស់រុស្ស៊ីអាចប្រើប្រាស់សព្វាវុធអេឡិចត្រូនិកដែលរុស្ស៊ីអះអាងថា ជាអាវុធថ្មីអាចទម្លុះប្រព័ន្ធការពារមីស៊ីលនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Independent ដកស្រង់ពីកាសែតរដ្ឋរុស្ស៊ីអះអាងកាលពីពេលថ្មីៗនេះ។
សព្វាវុធថ្មីនោះមានឈ្មោះថា កម្មវិធី Russia-1's Vesti ដែលជាប្រភេទអាវុធអេឡិចត្រូនិក អាចហៅម្យ៉ាងទៀតថា Khibiny ដែលអ្នកបើកយន្តហោះកងទ័ពជើងអាកាសរុស្ស៊ីបានបង្អាក់ប្រព័ន្ធការពារមីស៊ីលនៃកងកម្លាំងជើងទឹកមួយក្រុមរបស់អាមេរិក USS Donald Cook កាលពីឆ្នាំ២០១៤ នៅពេលដែលមានការប្រឈមមុខដាក់គ្នានៅសមុទ្រខ្មៅ។
ប្រព័ន្ធការពារមីស៊ីលដែលបំពាក់ឱ្យនាវានៃកងទ័ពជើងទឹកអាមេរិកដែលគេស្គាល់ថា Aegis ផលិតដោយ Lockheed Martin គឺត្រូវបានរចនាឡើងដើម្បីការពារការវាយប្រហារដោយមីស៊ីលឬវាយប្រហារពីយន្តហោះ។ បន្តសារព័ត៌មាន Vesti បានស្រង់សម្ដីអ្នកបើកយន្តហោះរុស្ស៊ី Su-24s ថា អាវុធថ្មីនេះអាចបង្អាក់ (deactivate) ប្រព័ន្ធការពារនៅលើកប៉ាល់ទាំងមូលបានដោយប្រើរលកនៃវិទ្យុអេឡិចត្រូនិកដ៏មានអានុភាព (powerful radio-electronic waves) នៅពេលដែលកម្លាំងទាំងពីរប៉ះគ្នានៅសមុទ្រខ្មៅ។
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យទ័ពអាមេរិកលោក Steve Warren បានទទួលស្គាល់ការប៉ះទង្គិយគ្នា ប៉ុន្តែលោកលើកឡើងថា ប្រព័ន្ធការពារមីស៊ីលរបស់លោកអាចគ្រប់គ្រងបានត្រឹមតែយន្តហោះ Su-24s ពីរគ្រឿងនោះ៕
ដោយ៖ យោធិន