​​វិធីសាស្ត្រ​​ក្នុង​ការ​ផ្ដល់​កម្លាំងចិត្ត​ និង​ដង្ហើម​ដល់​ខ្លួន​ឯង​ នៅ​ពេល​ជួប​ការ​លំបាក​ខ្លាំង​



ការងារ​គឺ​មិន​មែន​ចេះ​​តែ​រលូន​ទៅ​មុខ​រហូត​នោះ​ទេ ។ ថ្ងៃ​ណា​មួយ​អ្នក​នឹង​មាន​ការ​ស្ដី​បន្ទោស​ពី​ថៅកែ ហើយ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ទទួល​ការ​មើល​ងាយ​ពី​សំណាក់​នរណា​ម្នាក់ ។ ពេល​នោះ​អ្នក​នឹង​បាក់ តឹក​ចិត្ត​លែង​ចង់​ធ្វើ​ការ​បន្ត​ទៅ​ទៀត។ តែ​វិធី​ទាំ​នេះ​ហើយ​ដែល​អាច​ជួយ​អ្នក​រក្សា​ ការ​ជំរុញ​ទឹក​ចិត្ត​របស់ ខ្លួន​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​បាន មិន​ថា​អ្នក​ជួប​រឿង​លំបាក​យ៉ាង​ណា​ក្ដី​៖

១) អាន​ មើល​និង​ស្ដាប់​អ្វី​ដែល​វិជ្ជមាន​សម្រាប់​អ្នក​៖ ដើម្បី​ទទួល​បាន​​ការ​ជំរុញ​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ អ្នក​គប្បី​គិត​អ្វី​ដែល​ល្អ​ៗ​ជា​មុន​សិន​។ ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទទួល​បាន​តែ​រឿង​ល្អ ៗ រៀង​រាល់​ថ្ងៃ ដូចនេះ​ពិភពលោក​គឺ​កាន់​តែ​ស្រស់ស្រាយ​ជាង​មុន​សម្រាប់​អ្នក​។

២) រៀន​ដើរ​ទៅ​មុខ​​ហើយ​កុំ​ឈប់​៖ ពេល​ខ្លះ​ អ្នក​ជួប​រឿង​ពិបាក ហើយ​រឿង​ពិបាក​​នោះ​គឺ​ជា​ឧបសគ្គ​រារាំង​អ្នក​កុំ​ឲ្យ​ដើរ​ទៅ​មុខ​។ បើ​អ្នក​ឈប់​អ្នក​នឹង​ចាញ់​។ តែ​បើ​អ្នក​ថយ​ក្រោយ​មួយ​ជំហាន ហើយ​គិត​ឡើង​វិញ​ ថា​ត្រូវ​ដើរ​យ៉ាង​ណា​ទៀត​ វា​គឺ​ជា​រឿង​ល្អ។ អ្នក​មិន​ចាំ​បាច់​ដើរ​លឿន​ក៏​បាន ព្រោះ​ថា​ការ​ដើរ​សឹម​ៗ វា​ល្អ​ជាង​ការ​មិន​បាន​ដើរ។

៣) ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​ហ៊ាន​គ្រប់​យ៉ាង​៖ បើ​អ្នក​ មិន​ហ៊ាន ហើយ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​មួយ អ្នក​ពិបាក​បន្តិច​ហើយ​ ក្នុង​ការ​សម្រេច​គោលដៅ​។ ដើម្បី​ទទួល​បាន​ការ​ជំរុញ​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ អ្នក​គួរ​តែ​ហ៊ាន​និយាយ​ប្រាប់​ដល់​ខ្លួន​ឯង ហើយ​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ មិន​ថា​អ្នកដទៃ មាក់ងាយ ឬ​ក៏​ឧបសគ្គ​ពិបាក​យ៉ាង​ណា​នោះ​ទេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s