ចំណុច​៤​យ៉ាង​នេះ​ដែល​អ្នក​ផ្នែក​ទីផ្សារ​ទាំង​ឡាយ​មិន​​ដែល​មើល​រំលង​​មុន​ពេល​សម្រេច​​ចិត្ត​ធ្វើ​អ្វី​មួយ​​



និស្សិត​ផ្នែក​ទីផ្សារ​ទាំង​​ឡាយ​ប្រាកដ​ជា​ស្គាល់​ហើយ​ថា អ្វី​ទៅ​ជា​ Marketing Mix ? ហើយ Marketing Mix​មាន​អ្វី​ខ្លះ​? ប្រាកដ​ណាស់​ មុន​នឹង​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ អ្នក​​គួរ​សង្កេត​មើល ចំណុច​ទាង​​៤​នេះ៖

១) ផលិតផល​(Product )​៖ ផលិតផល​គឺ​ផលិត​ឡើង​ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​ និង​តម្រូវការ​ទីផ្សារ។ ផលិតផល​គឺ​ពិត​ជា​សំខាន់​ណាស់ ហេតុនេះ​មុន​នឹង​ផលិត​​វា​ឡើង​​ឬ​នាំ​ចូល​មក​លក់​ អ្នក​ត្រូវ​មាន​បំណង​ឲ្យ​បាន​ច្បាស់​និង​ជាក់លាក់​បំផុត។ កុំ​ព្យាយាម​ស្វែង​រក​អតិជន​សម្រាប់​ផលិតផល​ខ្លួន ​អ្នក​គួរ​ស្វែង​រក​ផលិតផល​សម្រាប់​អតិថិជន​វិញ​បាន​ត្រឹមត្រូវ​។ មុន​ពេល​ចេញ​លក់​ផលិតផល​លើ​ទីផ្សារ​អ្នក​ត្រូវ​សួរ​សំណួរ​ទាំង​នេះ​មក​ខ្លួន​ឯង​​ « តើ​វា​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​គ្រប់​គ្នា​ទេ​? តើ​វា​អាច​សម្រួល​ការ​លំបាក​របស់​អតិថិជន​បាន​ដែរ​ទេ​? តើ​វា​ផ្ដល់​ប្រាក់​ចំណេញ​ច្រើន​សម្រាប់​អ្នក​ឬ​ទេ​?»។

២) តម្លៃ​(Price) ៖ តម្លៃ​គឺ​សម្គាល់​លើ​ ចំនួន​ទឹកប្រាក់​ដែល​អតិជន​ចំណាយ​លើ​ផលិតផល​អ្នក​។ តម្លៃ​ក៏​សំខាន់​ដែល ក្នុង​ការ​ចាត់​ចែង​ទទួល​បាន​ ប្រាក់​ចំណេញ​សម្រាប់​ក្រុមហ៊ុន​របស់​អ្នក​។ ដូចនេះ​អ្នក​ត្រូវ​ប៉ាន់​ស្មាន​នូវ​តម្លៃ​ ឲ្យ​បាន​សក្ដិសម​ទ​នឹង​ទំនិញ​ដែល​អតិថិជន​បាន​ទិញ។ សំណួរ​ដែល​គួរ​សួរ​ខ្លួន​ឯង​៖ «​តើ​អតិថិជន​អាច​ទទួល​យក​តម្លៃ​ទំនិញ​អ្នក​ដែរ​ទេ​? តើ​តម្លៃ​ទំនិញ​អ្នក​ផ្ដល់​ដូច​គ្នា​ដែរ​ទេ ចំពោះ​អ្នក​លក់​ដុំ​និង​លក់​រាយ​?»។​

៣) ​ការ​ផ្សព្វផ្សាយ (Promotion) ៖ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ផ្សព្វផ្សាយ​ទំនិញ​អ្នក​ឲ្យ​គេ​បាន​ដឹង​កាន់​តែ​ទូលំទូលាយ​ជាង​មុន​? អ្នក​អាច​ប្រើ​យុទ្ធសាស្ត្រ​ច្រើន​យ៉ាង​ណាស់​ ក្នុង​ការ​ផ្សព្វផ្សាយ​ ក្នុង​នោះ​មាន​ ទំនាក់ទំនង​សាធារណៈ ការ​លក់​បញ្ចុះ​តម្លៃ និង​ការ​លក់​ផ្ទាល់​ដល់​អតិថិជន​តែ​ម្ដង។ នេះ​ជា​សំណួរ​ដែល​អ្នក​គួរ​សួរ​ខ្លួន​ឯង​៖​« ​តើ​អតិថិជន​អ្នក​ចូលចិត្ត​ការ​ផ្សព្វផ្សាយ​ទីផ្សារ​តាម​ណា​ខ្លះ​? តើ​អ្នក​ប្រើប្រាស់​មធ្យោបាយ​ផ្សព្វផ្សាយ នោះ​បាន​ល្អ​កម្រិត​ណា​ទៅ​ ដើម្បី​ឲ្យ​គេ​កាន់​តែ​ស្គាល់​ផលិតផល​អ្នក​? តើ​អ្នក​មាន​សារ​សំខាន់ៗ អ្វី​ខ្លះ​ដល់​អតិជន​?»។

៤) ​ការ​ចែក​ចាយ​​ (Place ) ៖ ​ការ​ចែកចាយ​ គឺ​ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​នាំ​យក​ផលិតផល​ ដល់​អតិថិជន​របស់​អ្នក​។ មិន​ថា​អតិថិជន​​នៅ​ឆ្ងាយ​ឬ​ជិត​យ៉ាង​ណា​ក្ដី អ្នក​ត្រូវ​ដឹង​ពី​របៀប​នាំ​យក​ផលិតផល​ឲ្យ​ដល់​ពួក​គេ​ទាល់​តែ​បាន៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s