Toyota សម្ពោធ និង​តាំង​បង្ហាញ​រថយន្ត​​ Lexus NX ស៊េរី​ឆ្នាំ២០១៨ នៅ​ទីក្រុង​សៀងហៃ​មាន​ទាំង​​ស្ព័រ និង​ហាយប្រ៊ីដ​យ៉ាង​ទំនើប​​



ថ្មីៗ​នេះ Lexus ​ទើប​តាំង​បង្ហាញ​រថយន្ត​ត្រកូល Lexus NX ស៊េរី​ឆ្នាំ២០១៨ យ៉ាង​ទំនើប នៅ​ក្នុង​ពិព័រណ៍​រថយន្ត​នៃ​ទីក្រុង​សៀងហៃ។ ស៊េរី​ឆ្នាំ២០១៨ នៃ​រថយន្ត NX ​គឺ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​លក្ខណៈ​សម្បត្តិ​រថយន្ត​កាន់តែ​ប្រសើរ​ជាង​មុន ជាក់ស្ដែង​ត្រូវ​បាន​ផលិត​កាន់តែ​មាន​ភាព​ធន់ ប្រើ​ចម្រឹង​ដែក​ថ្មី​រឹងមាំ ហើយ​របាំង​មុខ​រថយន្ត​ក៏​ថ្មី​ផង​ដែរ។ https://youtu.be/74loLaJmGGQ ការ​ឌីហ្សាញ​ស្ទីល​រថយន្ត ក៏​ប្លែក​ជាង​មុន មាន​សាច់​តួ​រលោង​ជាង​មុន រឹតតែ​ទាក់ទង​ចំណាប់អារម្មណ៍​សាធារណជន អម​ជាមួយ​ការ​កែលំអ​ទៅ​លើ​ឌីណាមីកខ្យល់ (aerodynamics) ពោល​រថយន្ត​ជិះ​មិន​ចាញ់​ខ្យល់​នោះ​ទេ។ ស៊េរី NX នេះ អាច​ឱ្យ​បំពាក់​នូវ​ប្រព័ន្ធ AHS និង Projector ដល់​ទៅ៣។

NX 300 F SPORT

រថយន្ត Lexus ស៊េរី​ថ្មី​ទើប​ចេញ​នេះ អាច​ប្រើ​នូវ​ជម្រើស​រង្វង់​កង់ ១៨អ៊ីញ​ថ្មី​ ខាង​ក្នុង​រថយន្ត​បំពាក់​នូវ​អេក្រង់ ១០,៣អ៊ីញ ជាមួយ​ប្រព័ន្ធ​បញ្ជា HVAC ហើយ​មាន​រន្ធ USB ​នៅ​ចំណុច​កណ្ដាល​នៃ Console ​និង​មាន amps ​សម្រាប់​សាកថ្ម​លឿន។ ចំពោះ​ផ្នែក​ម៉ាស៊ីន​របស់ Lexus NX 2018 នេះ​វិញ គឺ​បំពាក់​នូវ​ប្រភេទ​ម៉ាស៊ីន turbo 2.0L ចំនួន៤ ​សម្រាប់​ស៊េរី NX300។ ចំណែក NX 300h ​ដែល​ជា​រថយន្ត​ហាយប្រ៊ីដ​វិញ នឹង​មាន​ប្រភេទ​ម៉ាស៊ីន 2.5L inline-4 ហើយ​មាន​ម៉ូទ័រ​អគ្គិសនី​មួយ​គូ សម្រាប់​ប្រើ​ជំនួស​ឥន្ធនៈ​បាន។ រថយន្ត​ Lexus ស៊េរី​ថ្មី​នេះ ថែមទាំង​ឌីហ្សាញ​ឡើង បំពាក់​ប្រព័ន្ធ​សំឡេង​ល្អ​ជាង​មុន ដោយ​មាន speaker ​ក្នុង​រថយន្ត​ផ្ដល់​សំឡេង​តាម​ប្រព័ន្ធ​បញ្ជា Active Sound Control។ ក្នុង​នោះ ក្រុមហ៊ុន​ថែមទាំង​នឹង​ត្រៀម​បញ្ចេញ​រថយន្ត​ស្ព័រ NX F Sport ផង​ដែរ។ ចំពោះ​តម្លៃ និង​កាលបរិច្ឆេទ​មាន​លក់​លើ​ទីផ្សារ ពុំ​ត្រូវ​ក្រុមហ៊ុន​បញ្ជាក់​ប្រាប់​នៅ​ឡើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Toyota
X
5s