វិធីដើម្បីក្លាយជាមនុស្ស «ធ្វើការច្រើន តែនៅតែសប្បាយ»!
តើអ្នកស្គាល់មនុស្សប៉ុន្មានអ្នកដែលតែងតែរអ៊ូរទាំពីភាពតានតឹងពីកន្លែងធ្វើការពួកគេ? តើគេតែងតែសម្លឹងមើលម៉ោង ដើម្បីប្រញាប់ចេញពីកន្លែងធ្វើការឬទៅផ្ទះមែនទេ? ជឿថាការងារនេះនឹងមិនគង់វង្សសម្រាប់អ្នកឡើយ ដោយសារតែអ្នកធ្វើការមិនលាយឡំនឹងភាពសប្បាយរីករាយ។ ខាងក្រោមនេះនឹងបង្ហាញអ្នក ថាតើធ្វើយ៉ាងណា ដើម្បីធ្វើការផងសប្បាយផងក្នុងពេលតែមួយ៖
១) ត្រូវប្រាកដថា ពេលចប់ការងារ អ្នកពិតជាចប់មែន
បើការងារចប់ហើយ អ្នកត្រូវតែសម្រាក ។ អ្នកមិនត្រូវឆែកអ៊ីមែល ឬក៏សារនានារបស់ក្រុមហ៊ុនអ្នកបន្តទៀតឡើយ។ វាចាំបាច់សម្រាប់តែពេលណាដែលសំខាន់ឬមួយការងារបន្ទាន់ប៉ុណ្ណោះ។ តែបើការងារណាមិនបន្ទាន់ ចាំព្រឹកចាំចាប់ផ្ដើមទៀតចុះក៏វាមិនហួសពេលដែល។
២) គួរចេះនិយាយពាក្យថាទេ
ពេលថៅកែអ្នក ពឹងចង់ឲ្យធ្វើការងារបន្ថែម អ្នកគួរគិតថាបើអ្នកអាចរ៉ាប់រងបានទាំងអស់អ្នកគួរធ្វើទៅ។ តែ បើរ៉ាប់រងមិនបាន ចូរកុំខ្លាចគេខឹង ហើយអ្នកគួរនិយាយការពិតចេញមក ព្រោះថាមនុស្សក៏ទាមទារពេលសម្រាប់ធ្វើការងារផ្ទាល់ខ្លួនដែរ។
៣) ត្រូវរៀនបត់បែនតាមកាលៈទេសៈ
ពេលខ្លះ រឿងរ៉ាវគឺមិនអាចកើតឡើងតាមគម្រោងដែលអ្នកបានរៀបចំទេ។ ហេតុនេះបើសិនជាអាចអ្នកគួរធ្វើអ្វីទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្ដែង។
៤) ផ្ដល់ពេលសម្រាកគ្រប់គ្រាន់ដល់ខ្លួនឯង
មនុស្សម្នាក់ៗ គឺត្រូវការម៉ោងសម្រាក៨ម៉ោងក្នុងមួយថ្ងៃ ។ តែបើអ្នកយកពេលសម្រាកនោះទៅធ្វើការវិញ តើសុខភាពអ្នកនឹងទៅជាយ៉ាងណាវិញ?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow