ចំណេះដឹងទូទៅ៖ ការពិតសាមញ្ញ ១០យ៉ាងអំពីប្រទេសថៃដែលអ្នកគួរដឹង!
មានអ្នកទេសចរប្រមាណជាង ១៦លាននាក់ទៅកម្សាន្តនៅប្រទេសថៃជារៀងរាល់ឆ្នាំ។ ទោះបីជាមានចំនួនអ្នកទេសចរច្រើនយ៉ាងណាក្តី ប្រទេសថៃនៅតែរក្សាវប្បធម៌បានយ៉ាងល្អ ហើយព្យាយាមអភិរក្សនៅគង់វង្សតដល់អ្នកជំនាន់ក្រោយរបស់គេ។ ប្រសិនជាអ្នកចង់ទៅលេងប្រទេសថៃ អ្នកគួរតែដឹងខ្លះៗអំពីប្រទេសថៃ៖
១) ប្រទេសថៃពីមុនត្រូវបានគេស្គាល់ថាជាប្រទេស «សៀម»រហូតដល់ឆ្នាំ១៩៣៩។ ហើយជាថ្មីម្តងទៀតពីឆ្នាំ១៩៤៥ដល់១៩៤៩។ ចាប់ពីឆ្នាំ១៩៤៩ ប្រទេសសៀមក៏ប្ដូរឈ្មោះជាប្រទេសថៃវិញ។ ២) វាជារឿងខុសច្បាប់ប្រសិនជាអ្នកអត់ពាក់អាវពេលធ្វើដំណើរ។ ៣) ប្រទេសថៃគឺជាប្រទេសមួយដែលនាំចេញអង្ករច្រើនជាងគេបំផុតក្នុងលោក។
៤) ឆ្នេរសមុទ្ររបស់ប្រទេសថៃមានប្រវែងរហូតដល់ ៣២១៩ គីឡូម៉ែត្រ។
៥) ប្រទេសថៃប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (Constitutional monarchy)។ ៦) ឈ្មោះពិតប្រាកដរបស់ទីក្រុងBangkok គឺ« Krungthepmahanakhon Amonrattanakosin Mahintharayuthaya Mahadilokphop Noppharatratchathanibuirom Udomratchaniwetmahasathan Amophimana»។
៧) ៩០ភាគរយនៃប្រជាជនថៃកាន់ព្រះពុទ្ធសាសនា។
៨) ពាក្យថា«Thailand» មានន័យថា«ទឹកដីដែលមានសិទ្ធសេរីភាព land of the free »។ ៩) ជាអំពើខុសច្បាប់ប្រសិនជាអ្នកជាន់លើក្រដាសប្រាក់ (រូបិយប័ណ្ណ) ថៃ។
១០) ជនជាតិថៃត្រូវឱនក្បាលចុះជាមួយមនុស្សដែលមានអាយុខ្ពស់ជាងឬឋានៈខ្ពស់ជាង៕
ប្រែសម្រួល៖ អុឹង មុយយូ
ប្រភព៖ www.roughguides.com