​ខុង​ ជឺ៖ ​«​ជ័យជំនះ​​ដ៏​អស្ចារ្យ​ ​មិន​មែន​មាន​ន័យ​ថា ​មិន​ដែល​ដួល​ទេ​ តែ​ជា​ការ​​​ក្រោក​ឈរ​ឡើង​គ្រប់​ពេល​ដែល​ដួល​»​



«​ជ័យជំនះ​​ដ៏​អស្ចារ្យ​ ​មិន​មែន​មាន​ន័យ​ថា ​មិន​ដែល​ដួល​ទេ​ តែ​ជា​ការ​​​ក្រោក​ឈរ​ឡើង​គ្រប់​ពេល​ដែល​ដួល​»។ ​នេះ​ជា​គតិ​ដ៏​មាន​ន័យ​របស់​លោក ​ខុង​ ជឺ​អ្នក​ប្រាជ្ញ​របស់​ចិន ដែល​ចង់​បញ្ជាក់​ថា ​គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​បរាជ័យ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​​ការ​ព្យាយាម​ក្រោក​ឈរ​ឡើង​​គ្រប់​ពេល​ដែល​ដួល​ ឬ បរាជ័យ​។

ភាព​ខុស​គ្នា​រវាង​​​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ជោគជ័យ​ និង បរាជ័យ​នោះ ​ ​គឺ​នៅ​ត្រង់​ថា មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ជោគជ័យ​តែង​តែ​ព្យាយាម​​ក្រោក​ឈរ​ និង តាំង​ស្មារតី​ឡើង​វិញ ​​នៅ​​ពេល​ដែល​បរាជ័យ ។ ​​ចំណែក​​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​បរាជ័យ​​វិញ ​​​មិន​ព្យាយាម​ក្រោក​ឈរ​​ឡើយ​ ហើយ​បែរ​ជា​ផ្ដេកផ្ដួល​ទៅ​តាម​ស្ថានភាព​​នោះ អ៊ីចឹង​ហើយ​បាន​ជា​ងើប​មុខ​មិន​រួច​។ ​ ​​គ្រាប់​ពេល​ដែល​ដួល​ ​ហើយ​ព្យាយាម​ក្រោក​ឈរ​ឡើង​វិញ នោះ​មាន​ន័យ​ថា អ្នក​កំពុង​សាង​ភាព​អស្ចារ្យ​មួយ​ ​​ហើយ​មិន​យូរ​នោះ​ទេ​ អ្វីៗ​នឹង​សម​ដូច​បំណង​។​

​ដូច្នេះ​ហើយ​ ​មិន​ថា​ជួប​ការ​លំបាក​ ឬ ការ​បរាជ័យ​ប៉ុណ្ណា​នោះ​ទេ​ ​ត្រូវ​តែ​តស៊ូ​ទៅ​មុខ​ជា​និច្ច​ ​ ​ហើយ​ត្រូវ​ចាំ​ថា ​អ្នក​មិន​ត្រូវ​បោះបង់​គោលដៅ​នោះ​ទេ​ តែ​អ្នក​អាច​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​បាន ​​​ពោល​គឺ​​​អង្គុយ​ ក្រាប​​ ឬ ​ឈរ​​មិន​សំខាន់​ ​ ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ទៅ​មុខ​ជានិច្ច​រហូត​សម្រេច​កិច្ចការ​នោះ​៕

អត្ថបទផ្សេងទៀត៖ Donald Trump​៖ ​«ពេល​ខ្លះ​ ​ការ​ចាញ់​ក្នុង​សមរភូមិ​មួយ​ ​ជួយ​ឲ្យ​អ្នក​រក​ឃើញ​វិធី​ឈ្នះ​សង្គ្រាម​ទាំង​មូល»

ដោយ​៖ ​រតនា​​ វិចិត្រ​

X
5s