ប្រសិនជាអ្នកទៅលេងប្រទេសសិង្ហបុរី កុំរំលងចំណុចទាំងនេះឲ្យសោះ
ប្រទេសសិង្ហបុរីប្រហែលជាប្រទេសមួយដែលអ្នកត្រូវចាយលុយច្រើន។ ប៉ុន្តែ ប្រទេសសិង្ហបុរីក៏ជាប្រទេសមួយដែលទំនើប ពោរពេញទៅដោយទីកន្លែងកម្សាន្តនិងម្ហូបអាហារ សម្រាប់សាកល្បងជាច្រើន។ ប្រសិនជាអ្នកមានឱកាសទៅលេងប្រទេសសិង្ហបុរី កុំរំលងចំណុចខាងក្រោមនេះឲ្យសោះ៖
១) សួនច្បារ Botanic Gardens៖ សួនច្បារBotanic Gardensមានរុក្ខជាតិនិងផ្កាស្រស់ស្អាតជាច្រើន។ លើសពីនេះទៅទៀត អ្នកអាចចូលទស្សនាសួនច្បារBotanic Gardensដោយឥតគិតថ្លៃចាប់ពីម៉ោង៥ព្រឹកដល់ពាក់កណ្ដាលអធ្រាត្រ។
២) Haw Par Villa៖ Haw Par Villaស្ថិតនៅលើផ្លូវ Pasir Panjang។ វាជាសួនច្បារមួយដែលមានរូបចម្លាក់ជាង១០០០ដែលរៀបរាប់ពីរឿងព្រេងនិទាន ជំនឿនិងមនុស្សដែលល្បីល្បាញរបស់សិង្ហបុរី។
៣) Marina Bay ៖ អាងហែលទឹកMarina Bay គឺជាកន្លែងហែលទឹកហើយក៏ជាកន្លែងមួយដែលអ្នកអាចមើលទីក្រុងសិង្ហបុរីបានទាំងមូលនៅជាន់៥៧។ ទោះបីជាអាងហែលទឹកនេះផ្តល់ជួនភ្ញៀវដែលគេងនៅMarina Bay អ្នកក៏អាចទិញសំបុត្រចូលផងដែរ។
៤) សួនច្បារ Merlion៖ អ្នកនឹងឃើញរូបចម្លាក់ Merlionយ៉ាងធំមួយ។ Merlionគឺជារូបតំណាងឲ្យប្រទេសសិង្ហបុរី ដែលមានរូបរាងក្បាលតោកន្ទុយត្រី។ រូបចម្លាក់Merlionមានកម្ពស់៨ម៉ែត្រនិងមានទម្ងន់៧០តោន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.businessinsider.com