លិខិតឆ្លងដែនរបស់សិង្ហបុរីមានអំណាចខ្លាំងបំផុតក្នុងលោក
សិង្ហបុរី និង អាល្លឺម៉ង់ជាប់ជាប្រទេសដែលមានលិខិតឆ្លងដែនមានអំណាចខ្លាំងបំផុតក្នុងលោក។ នេះបើតាមរបាយការណ៍របស់ Global Passport Power Rank ឆ្នាំ២០១៧ របស់ក្រុមហ៊ុនArton Capital ។ ចំណាត់ថ្នាក់នេះធ្វើឡើង ក្នុងសមាជិករបស់អង្គការសហប្រជាជាតិចំនួន១៩៣ ប្រទេស និង ៦តំបន់។
កាលពីឆ្នាំមុន សិង្ហបុរីជាប់ត្រឹមលេខពីរប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះបានឡើងមកដល់លេខមួយ ជាមួយនឹងប្រទេសអាល្លឺម៉ង់។
លិខិតឆ្លងមានអំណាចខ្លាំងបំផុតមានន័យថា លិខិតឆ្លងដែនរបស់ប្រទេសទាំងនេះ អាចអំណាចខ្លាំងជាងលិខិតឆ្លងដែនប្រទេសដទៃ ជាពិសេសនៅពេលធ្វើដំណើរទៅកាន់បរទេស ដោយភាគច្រើនមិនបាច់សុំទិដ្ឋាការក៏បាន។
សូមបញ្ជាក់ថា ប្រទេសសិង្ហបុរី ជាកូនកោះតូចមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង មិនចាញ់ប្រទេសនៅតំបន់អឺរ៉ុបនោះឡើយ ដូច្នេះហើយជីវភាព និង ស្តង់ដាររស់នៅប្រទេសប្រទេសនេះគឺខ្ពស់៕
ព័ត៌មានពាក់ព័ន្ធ៖
លិខិតឆ្លងដែនដែលមានអំណាចបំផុតក្នុងលោកនៃប្រទេសចំនួន ៥១
ដោយ៖ រតនា វិចិត្រ