យល់ច្បាស់ពីការ​ពិត​ទាំង​​៤​យ៉ាង​នេះ ​​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​



នៅ​ពេល​ដែល​អ្នក​ទទួល​បាន​លទ្ធផលមិន​ដូច​អ្វី​ដែល​អ្នក​ប្រាថ្នា​ នោះ​ដោយ​សារ​តែ​អ្នក​បាត់​បង់​នូវ​​ភាព​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់។ ​ការ​ប្រឈម​មុខ​នឹង​ការ​ពិត​​អំពី​ជីវិត​អាច​ជា​រឿង​លំបាក​ប្រសិន​ជា​អ្នក​កំពុង​តែ​ដើរ​លើ​ផ្លូវ​ខុស។ អ្វី​ៗ​ដែល​អស្ចារ្យ​មិន​មក​ដោយ​ងាយ​ស្រួល​នោះ​ទេ ហើយ​ការ​ដឹង​ពី​ការ​ពិត​ខាង​ក្រោម​នេះ​ជា​រឿង​សំខាន់៖

១) ភាព​ជោគជ័យ​កើត​ឡើង​ក្រោយ​ភាព​បរាជ័យ៖ អ្នក​នឹង​មិន​ជោគជ័យ​នោះ​ទេ​ប្រសិន​ជា​អ្នក​​​​មិន​​រៀន​ពី​ភាព​បរាជ័យ។ ភាព​បរាជ័យ​នោះ​ហើយ​ដែល​​ជួយ​ណែនាំ​អ្នក​ទៅ​រក​ផ្លូវ​ដែល​ជោគជ័យ។ ភាព​ជោគជ័យ​ទាម​ទារ​ការ​អត់​ធ្មត់​​និង​ការ​ស៊ូ​ទ្រាំ​នឹង​ភាព​ឈឺចាប់​ឬ​បរាជ័យ។

២) រវល់​មិន​មែនមានន័យថា នឹងបង្កើន​ផលិតភាព​នោះ​ទេ៖ អ្នក​អាច​មើល​ទៅ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ឯង​។ ម្នាក់​ៗ​ហាក់​ដូច​ជា​រវល់​ខ្លាំង​ណាស់ ធ្វើ​នេះ​ធ្វើ​នោះ ។ ​ប៉ុន្តែ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជោគជ័យ? តែប្រសិន​ជា​អ្នក​ប្រើ​ប្រាស់​ពេលវេលា​នោះ​បាន​ល្អ​និង​ចេះ​ពី​របៀប​ធ្វើ​ការ អ្នក​នឹង​ទទួល​បាន​លទ្ធផល​​ជា​ទី​គាប់ចិត្ត។

៣) ភាព​ភ័យ​ខ្លាច​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ៖ ប្រសិន​ជា​អ្នក​ចេះ​តែ​ខ្លាច​នេះ​ខ្លាច​នោះ អ្នក​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ កុំ​ខ្លាច ហើយ​ប្រមូល​យក​នូវ​ភាព​ក្លាហាន​ទាំង​ឡាយ​មក​សម្រេច​កិច្ច​ការ​របស់​អ្នក។

៤) ​រស់​នៅ​នា​​ពេល​បច្ចុប្បន្ន៖ អ្នក​មិន​អាច​​ធ្វើ​អ្វី​មួយ​បាន​ទេ​ប្រសិន​ជា​អ្នក​មិន​រស់​នៅ​ពេល​​បច្ចុប្បន្ន។ ​អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​អតីតកាល​​​​​និង​បារម្ភ​ពី​អនាគត​ឡើយ។ អ្នក​ត្រូវ​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​បច្ចុប្បន្ន​ឲ្យ​បាន​ល្អ ទើប​អ្នក​​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅ​អនាគត​បាន៕

ប្រែ​សម្រួល៖ អុឹង​ មុយយូ ប្រភព៖ www.entrepreneur.com​​

X
5s