អ្នកពុំចាំបាច់ងើបពីម៉ោង ៥ភ្លឺដើម្បីភាពជោគជ័យនោះទេ ប្រើវិធីផ្សេងក៏ជោគជ័យដែរ!
យើងសុទ្ធតែធ្លាប់ឭហើយថា បុគ្គលជោគជ័យជាច្រើនចូលចិត្តងើបពីព្រលឹមធ្វើផែនការប្រចាំថ្ងៃ ហាត់ប្រាណ និងស្រស់ស្រូបអាហារពេលព្រឹក។ ប៉ុន្តែ ប្រសិនជាអ្នកមានបញ្ហាងើបពីព្រលឹម អ្នកក៏ពុំចាំបាច់បារម្ភនោះទេ។ គន្លឹះខាងក្រោមនេះ អាចជួយអ្នកឱ្យជោគជ័យបានដូចគ្នា៖
១) ដឹងថាអ្វីដើរសម្រាប់អ្នក៖ ការគេងបានគ្រប់គ្រាន់គឺមានសារៈសំខាន់ជាងការងើបពីព្រលឹម។ ប្រសិនជាម៉ោងផលិតភាពរបស់អ្នកនៅពេលយប់ អ្នកគួរតែឲ្យអាទិភាពទៅលើវា។ អ្នកជំនួញខ្លះព្យាយាមងើបពីព្រលឹម ប៉ុន្តែផលិតភាពរបស់ពួកគាត់បែរជាថយចុះទៅវិញ។ ដូច្នេះហើយ យើងមិនត្រូវបង្ខំខ្លួនឯងនោះទេ គេងឲ្យបានគ្រប់គ្រាន់ មានកម្លាំងធ្វើការងារ ទទួលជោគជ័យ។
២) ត្រៀមលក្ខណៈរួចរាល់ក្រោយងើបពីគេង៖ មិនថាអ្នកងើបនៅម៉ោងណានោះទេ ក្រោយពីអ្នកងើបហើយ អ្នកត្រូវមានការត្រៀមកម្រិត ១០០ភាគរយរួចរាល់នឹងធ្វើការងារដែលត្រូវបំពេញ។ អ្វីដែលសំខាន់នោះគឺថាអ្នកមានកាលវិភាគត្រឹមត្រូវ ដែលអ្នកត្រូវធ្វើក្រោយអ្នកភ្ញាក់ពីគេង។
៣) កាលវិភាគ៖ ក្រៅពីម៉ោងដែលអ្នកងើបហើយ គន្លឹះដែលអ្នកទៅរកភាពជោគជ័យគឺកាលវិភាគ។ មុនពេលអ្នកចូលគេង អ្នកគួរតែរៀបចំកាលវិភាគសម្រាប់ថ្ងៃស្អែកឱ្យបានត្រឹមត្រូវ ជាពិសេសគឺ to do list។ ដូច្នេះហើយ អ្នកពុំចាំបាច់ចំណាយនៅពេលព្រឹកសម្រាប់រៀបចំគម្រោង អ្នកអាចចាប់ផ្តើមធ្វើអ្វីដែលសំខាន់តែម្តង។
៤) មើលថែខ្លួនឯង៖ វាពិតជាពិបាកក្នុងការលៃលកពេលវេលាសម្រាប់ខ្លួនឯង ការងារ និងគ្រួសារ។ ប៉ុន្តែ អ្នកគួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯង។ ធ្វើលំហាត់ប្រាណឬអង្គុយគិតពីអ្វីៗឡើងវិញ។ មនុស្សជោគជ័យជាច្រើន សុទ្ធចេះមើលថែខ្លួនឯង៕
ប្រែសម្រួល៖ អុឹងមុយយូ ប្រភព៖ www.entrepreneur.com