ធនាគារ&ក្រុមហ៊ុន Bin Laden នៅអារ៉ាប៊ីសាអ៊ូឌីតត្រូវក្រុមហ៊ុនធានារ៉ាប់រងអាមេរិក ប្ដឹងទារសំណងជាង ៤ពាន់លានដុល្លារ
ធនាគារពីររបស់អារ៉ាប៊ីសាអ៊ូឌីត រួមជាមួយនឹងអាជីវកម្មមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនឹងគ្រួសារលោក Osama bin Laden កំពុងប្រឈមនឹងបណ្ដឹងទាមទារសំណង ៤ពាន់លានដុល្លារលើការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ បណ្ដឹងនោះគឺធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាមេរិកជាង ២០ក្រុមហ៊ុន។
ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនៅក្នុងបណ្ដឹងនោះមាន ធនាគារ Al Rajhi ធនាគារពាណិជ្ជកម្មជាតិ ក្រុមហ៊ុនអាកាសចរណ៍ Dallah Avco ក្រុមហ៊ុន Mohamed Binladin Co ក្រុមហ៊ុន Muslim World League និងក្រុមហ៊ុនមួយចំនួន។ ក្រុមហ៊ុនទាំងនេះរងការចោទប្រកាន់ថា បានផ្ដល់ជំនួយ និងគាំទ្រក្រុមភេរវជនអាល់កៃដាតាំងពីមុនព្រឹត្តិការណ៍ រហូតដល់ព្រឹត្តិការណ៍ ១១កញ្ញា៕
ដោយ៖ យោធិន