​អាមេរិក​គ្រោង​លក់​​​​យន្តហោះ​វាយ​ប្រហារ​​​​​បច្ចេកវិទ្យា​ទំនើប​ឱ្យ​នីហ្សេរីយ៉ា​ តម្លៃ​ ៦០០​លាន​ដុល្លារ!​



រដ្ឋាភិបាល​លោក​ត្រាំ​ គម្រោង​​លក់​យន្តហោះ​វាយ​ប្រហារ​បច្ចេកវិទ្យា​ខ្ពស់​ទៅ​ឱ្យ​ប្រទេស​នីហ្សេរីយ៉ា​ទុក​សម្រាប់​កម្ទេច​ក្រុម​ឥស្លាម​ជ្រុល​និយម​ Boko Haram ​ទោះ​​ការ​ព្រួយ​បារម្ភ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៃ​កង​កម្លាំង​របស់​ប្រទេស​នេះ​ក្ដី។ ​សភា​សហរដ្ឋ​​អាមេរិក​​ទំនង​ជា​ទទួល​បាន​ការ​ជួន​ដំណឹង​នេះ​ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​សប្ដាហ៍​ទៀត។ ​ប្រសិន​បើ​មាន​ការ​យល់​​ការ​អនុម័ត​​​ដោយ​រលូន​ កិច្ច​ព្រមព្រៀង​​គឺ​លក់​យន្តហោះ​ប្រយុទ្ធ​​ Embraer A-29 Super Tucano ​ដែល​បំពាក់​បច្ចេកវិទ្យា​ខ្ពស់​ចំនួន​ ១២​គ្រឿង​ក្នុង​តម្លៃ​សរុប​ប្រហែល ៦០០​លាន​ដុល្លារ។ ​នេះ​បើ​​តាម​ការ​បញ្ចេញ​ឱ្យ​ដឹង​ពី​មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់។ ​សូម​បញ្ជាក់​ នីហ្សេរីយ៉ា​ បាន​ដាក់​សំណើ​សុំ​ទិញ​យន្តហោះ​សហរដ្ឋ​អាមេរិក​​តាំង​ពី​ឆ្នាំ​ ២០១៥​​ សម័យ​លោក​ អូបាម៉ា​មក​ម្ល៉េះ៕​ ដោយ៖យោធិន
X
5s