លោកអ្នកគួរមានគុណភាព ១៥ចំណុចនេះ ដើម្បីក្លាយជាអ្នករកស៊ីដ៏ពូកែម្នាក់
ដើម្បីក្លាយជាអ្នករកស៊ីដោយជោគជ័យម្នាក់ មិនមែនមានតែ IQ ខ្ពស់គឺគ្រប់គ្រាន់នោះទេ ពោលគឺមានសមត្ថភាពច្រើនយ៉ាងទៀត។ ខាងក្រោមនេះ គឺជាសមត្ថភាព ១៥ចំណុចរបស់សហគ្រិនឆ្លាតវៃ៖
១) មានសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ៖ ចេះពិចារណាលើហេតុផលនិងសម្រេចចិត្តដ៏ត្រឹមត្រូវ។
២) មានមនសិការចំពោះខ្លួនឯង៖ ដឹងថាខ្លួនគេជាអ្នកណា មានចំណុចខ្លាំង ខ្សោយ តម្លៃ គុណធម៌ និងជំនឿមិនមែនចំពោះអ្នកដទៃ តែចំពោះខ្លួនឯងផងដែរ។
៣) ចេះឆ្លុះកញ្ចក់៖ ចេះឆ្លុះបញ្ចាំងពីខ្លួនឯង មើលពីកំហុសខ្លួនឯងដែលមានរួចកែលម្អ និងដុសខាត់ខ្លួនឯង។
៤) ច្នៃប្រឌិត៖ ត្រូវគិតអ្វីដែលថ្មី មិនធ្វើដដែលៗ។ ទស្សនទានថ្មី ខុសប្លែកពីគេ នាំឱ្យអាជីវកម្មជោគជ័យ។
៥) ជាមនុស្សបើកចំហ៖ មិនទស្សនៈខ្លួនឯងសុទ្ធតែត្រូវនោះទេ គឺចេះស្ដាប់គេស្ដាប់ឯង និងឱ្យតម្លៃចំពោះគំនិតយោបល់របស់អ្នកដទៃទៀតផង។
៦) គោរពពេលវេលា៖ ពេលវេលាមាសប្រាក់។ សហគ្រិនជោគជ័យ គឺត្រូវមានចំណុចនេះ។
៧) មានបណ្ដាញទូលំទូលាយ (ទំនាក់ទំនង) ៖ ស្គាល់មនុស្សឱ្យបានច្រើន ស្គាល់កាន់តែច្រើន កាន់តែមានប្រយោជន៍សម្រាប់ខ្លួនឯង និងអាជីវកម្ម។
៨) ជាមនុស្សម្ចាស់ការលើខ្លួនឯង។
៩) ធ្វើខ្លួនជាសិស្សរហូត៖ ត្រូវសិក្សា និងអានសៀវភៅ ដើម្បីពង្រីកពុទ្ធិរបស់ខ្លួន។
១០) មានគំនិតសាកល្បង៖ ព្យាយាមសាកល្បងអ្វីថ្មីៗ ដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែសម្បូរបែប។ បើគ្មានការសាកល្បង ក៏គ្មានភាពជោគជ័យដែរ។
១១) មានជំនឿលើខ្លួនឯងជានិច្ច។
១២) សរសេរគោលដៅរបស់ខ្លួនទុកជានិច្ច៖ គោលដៅមិនមែននឹកឃើញចេះតែថានោះទេ។ វាត្រូវតែច្បាស់លាស់ ជាក់លាក់ និងកត់ត្រាទុកសម្រាប់ខ្លួនឯង។
១៣) ចេះចែករំលែកចំណេះដឹង៖ មនុស្សឆ្លាតមិនមែនចេះអ្វី បៀមទុកតែខ្លួនឯងនោះទេ។ ការចែករំលែកមិនថាធនធាន ឬចំណេះដឹងគឺជារឿងដ៏បម្រើបំផុតមួយដើម្បីឱ្យអ្នកដទៃបានប្រសើរដែរ។ បើចេះតែម្នាក់ឯង មានប្រយោជន៍អ្វី?
១៤) បោះជំហានទៅមុខជានិច្ច៖ សហគ្រិនឆ្លាត មិននៅទ្រឹងនោះទេ គឺមានផ្លូវដើរទៅមុខជានិច្ច។
១៥) រួសរាយ និងគេអាចពឹងពាក់បាន៕
ដោយ៖ រតនៈវិភូ