Nokia កំពុងសម្រួចស្មាតហ្វូនខ្លាំងលាក់មុខ Nokia 9 ត្រៀមបញ្ចេញឆាប់ៗ ដើម្បីប្រកួតប្រជែង Galaxy S8 និង iPhone 8 ឮថាមាន RAM 6GB
យោងតាមរបាយការណ៍ថ្មីមួយ កាលពីពេលថ្មីៗនេះបានឱ្យអះអាងថា Nokia 9 នឹងមានលក់លើទីផ្សារក្នុងតម្លៃប្រហែល ៦៩៩ដុល្លារ សម្រាប់ទីផ្សារអាមេរិក ចំណែកទីផ្សារអឺរ៉ុបតម្លៃល្បាក់ ៧៤៩អឺរ៉ូ។ កន្លងទៅយើងធ្លាប់ឮដំណឹងពាក់ព័ន្ធស្មាតហ្វូនខ្លាំងរបស់ Nokia នេះមកហើយថា វានឹងបំពាក់នូវអេក្រង់ ៥,៥អ៊ីញកម្រិត QHD (2560x1440)px ហើយនឹងបំពាក់ដោយឈីបសមត្ថភាពខ្ពស់ Qualcomm Snapdragon 835។