មន្ត្រីការបរទេសកូរ៉េខាងជើងព្រមានអាមេរិក និងថា ខ្លួនត្រៀមជាស្រេចដើម្បីធ្វើសង្គ្រាម!
មន្ត្រីការបរទេសកូរ៉េខាងជើងបានព្រមានថា ខ្លួន[កូរ៉េខាងជើង] គឺត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្គ្រាមបន្ទាប់ពីអាមេរិកបានបញ្ជុននិងពង្រាយកងនាវាពិឃាដ (នាវាប្រយុទ្ធ) នៅក្បែរឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសលើបទបញ្ជារបស់ត្រាំចំពោះការបញ្ជូនកងនាវាពិឃាដទៅកាន់ឧបទ្វីបកូរ៉េនេះ។ យោងតាម AFP អ្នកនាំពាក្យរូបនោះបានថ្លែងដូច្នេះថា ៖«វាបង្ហាញថា ការបញ្ជូនដើម្បីការឈ្លាន ឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុត។ កូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេចចំពោះសង្គ្រាមណាមួយដែលអាមេរិកពេញចិត្ត»។
លោកបានថ្លែងបន្តទៀតថា ៖«យើងនឹង ឱ្យសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះមហន្តរាយដែលកើតឡើងដោយសារវិធានការណ៍ដ៏គ៏ឃ្លើននេះ»។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសដដែលនោះបានលើកឡើងផងដែរថា កូរ៉េខាងជើងនឹងឆ្លើយតបចំពោះអ្នករករឿងដោយកម្លាំងដ៏មហិមាររបស់ខ្លួន៕