ធ្លាប់ឃើញគេហទំព័រ Facebook ពេលទើបង្កើតដំបូងឆ្នាំ២០០៤ ទេ កាលនោះឈ្មោះ Thefacebook មិនមែន Facebook ដូចសព្វថ្ងៃទេ!
បណ្ដាសាធារណជនទូទាំងពិភពលោកសុទ្ធតែបានទទួលស្គាល់ហើយថា Facebook គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុត រួមជាមួយមុខងារពិសេសជាច្រើនផ្ដល់ភាពងាយស្រួលដល់អ្នកប្រើធ្វើការទាក់ទងគ្នា និងចែករំលែករូបថត/វីដេអូ ជាលក្ខណៈឯកជន ជាក្រុម ឬជាសាធារណៈបាន។ យ៉ាងណា មុនឈានមកដល់ដំណាក់កាលនេះ ដែលធ្វើឱ្យមហាជនទទួលស្គាល់ Facebook ជាបណ្ដាញសង្គមយក្សដូចនេះ Facebook បានឆ្លងកាត់ ការធ្វើបច្ចុប្បន្នភាពយ៉ាងច្រើន តាំងពីឆ្នាំ២០០៤ ដែលជាពេលវេលាចាប់ផ្ដើមដំបូង។
កាលនោះ គេសង្កេតឃើញនៅលើគេហទំព័រដំបូងរបស់ Facebook ផ្នែកខាងក្រោម (footer) ត្រូវបានសរសេរថា “a Mark Zuckerberg production” ហើយមានឡូហ្គូ (logo) រូបបុរសម្នាក់ស្ថិតនៅផ្នែកខាងឆ្វេង គឺលោក Al Pacino ដែលជាចាងហ្វាងខ្សែភាពយន្តជនជាតិអាមេរិក ចំណែកគេហទំព័រផ្ដើមដោយ “The” ឈ្មោះពេញ thefacebook។ ពេលភ្ជាប់ចូល (log) គណនីរបស់អ្នកភ្លាមគឺចូលដល់ទំព័រ profile តែម្ដង ពុំមាន New Feed ដូចបច្ចុប្បន្នទេ។
តាមការឱ្យដឹងរបស់លោក Adam D'Angelo ដែលធ្វើការផ្នែកបច្ចេកទេសដំបូងគេតាំងពី Facebook ទើបបង្កើតថា មុខងារដែល Facebook អាចធ្វើបានគឺមានតែ ៨ចំណុចប៉ុណ្ណោះនៅពេលបង្កើតឆ្នាំ២០០០៤ ពោលគឺគ្មាននូវមុខងារ ផ្ញើសារ poke សារក្រើនរំលឹក គ្មាន Walls ឬការបង្ហោះ status នោះទេ ក្រៅពីមានរូបថតតែមួយសន្លឹកធ្វើជារូប profile ប៉ុណ្ណោះ។
១) ប្រើបានតែអ្នកនិស្សិតសាកលវិទ្យាល័យ Harvard