Note 7 ជួសជុលឡើងវិញ ប្រើលេខម៉ូដែលថ្មី កម្រិតថ្ម 3200mAh ត្រៀមដាក់លក់ឡើងវិញឆាប់ៗខាងមុខ
ទើបតែ ២សប្ដាហ៍មុននេះ ក្រុមហ៊ុន Samsung បានអះអាង ទៅនឹងចចាមអារ៉ាមដែលធ្លាប់លើកឡើងថា Galaxy Note 7 ដែលជួបបញ្ហាទាំងអស់ នឹងត្រូវជួសជុល ហើយដាក់លក់លើទីផ្សារឡើងវិញថា នេះគឺជារឿងពិតមែន។ ចំណែកថ្មីៗនេះ មានលេចចេញរូបថតប៉ុន្មានសន្លឹកគេហទំព័រសាមស៊ុងវៀតណាម samsungvn បង្ហាញឱ្យឃើញនូវលក្ខណៈ សម្បត្តិស្មាតហ្វូនកូនកាត់ថេប្លេតនេះ គឺមានដំណើរការ Android 7.0, កម្រិត DC 9V, 1.67A ជាមួយថាមពល 3200mAh។
Galaxy Note 7 ដែលមានការជួសជុលឡើងវិញនេះ ត្រូវបានកំណត់លេខម៉ូដែលផ្សេងគ្នាខុសពី Note 7 មានបញ្ហាថ្មកន្លងទៅ ជាក់ស្ដែងកែលេខកូដពី N930 ពី N935។ លើសពីនេះ ថ្មរបស់ Note 7 ត្រូវបានទម្លាក់ថាមពល 300mAh ពោលគឺមកនៅត្រឹម 3200mAh៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena