វិធី​​ទាំង​៤​នេះ ​សម្រាប់​ដុសខាត់​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​ អនាគត​នៃ​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​​មួយ​រូប​



អ្នក​ដឹក​នា​ទាំង​ឡាយ គឺ​មាន​តួនាទី ដឹក​នាំ និង​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កូន​ក្រុម​ធ្វើ​អ្វី​មួយ​ដើម្បី​ឈាន​ទៅ​រក​គោលដៅ​រួម​។ ខាង​ក្រោម​នេះ​គឺ​សុទ្ធ​តែ​ជា​ឱកាស​ ជា​ច្រើន​ដែល​អ្នក​អាច​ហ្វឹក​ហាត់​ខ្លួន ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​៖

១) ព្យាម​បង្រៀន​​ឲ្យ​ខ្លួន​ឯង​ចេះ​អត់ធ្មត់​៖ អ្នក​ដឹក​នាំ​ម្នាក់​ ពេល​ខ្លះ​គឺ​មិន​អាច​ធ្វើ​អ្វី​តាម​តែ​អារម្មណ៍​របស់​ខ្លួន​ទេ។ កាល​ដែល​អ្នក​ចេះ​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​អត់​ធ្មត់ អ្នក​អាច​កែប្រែ​ភាព​ល្អក់កករ​ ទាំង​ឡាយ ឲ្យ​ស្រស់​ថ្លា ហើយ​ប្រែ​ជា​ល្អ​វិញ។

២) ព្យាយាម​សាកល្បង​រៀន​អ្វី​ដែល​ថ្មី​ៗ ៖ វា​អាច​បង្រៀន​អ្នក​កុំ​ឲ្យ​ខ្លាច​អ្វី​ៗ​ដែល​នៅ​ពី​មុខ ហើយ​​ពេញ​ចិត្ត​ទទួល​យក​ អ្វី​ដែល​ថ្មី​ៗ។ ពេល​អ្នក​រៀន​អ្វី​ដែល​ថ្មី​ហើយ​ អ្នក​អាច​បង្កើត​គំនិត​ប្លែក​ៗ របស់​ខ្លួន ព្រម​ទាំង​​អ្វី​ៗ ជុំវិញ​អ្នក​ទៀត​។

៣) បង្រៀន​ខ្លួន​ឯង​ឲ្យ​សម​ជា​អ្នក​ដឹក​នាំ​គេ​៖ កាល​ដែល​អ្នក​រៀន​ធ្វើ​ជា​អ្នក​ដឹក​នាំ​គេ ​អ្នក​អាច​ពង្រឹង ភាព​ជា​អ្នក​ដឹក​នាំ ព្រម​ទាំង​ បង្កើត​ភាព​ប៉ិនប្រសប់​អ្នក​ឲ្យ​បាន​កាន់​តែ​ពូកែ​។

៤) ហ៊ាន​ចំណាំ​ទាំង​កម្លាំង​​និង​ថវិកា​ដើម្បី​ដឹក​នាំ​ក្រុម​អ្នក​៖ ពេល​ខ្លះ បើ​អ្នក​មាន​ចិត្ត​ចង្អៀតចង្អល់ និង​មិន​​ចង់​ចំណាយ​ធនធាន​ដែល​អ្នក​មាន​ទៅ​អ្នក​ដទៃ ទេ​នោះ ដំណើរ​ការ​ការងារ​ក៏​អាច​យឺត​ផង​ដែរ។ ដូចនេះ​ចំណាយ​បន្តិចបន្តួច អ្នក​កុំ​គិត​គូ​ច្រើន​ពេក​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s