អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាជំនាញវិទ្យាសាស្រ្ត គ្រប់គ្រង និង វិស្វកម្មផលិតកម្មសាកល​



ក្រុមហ៊ុន TBS Group និងអង្គការ Hinrich Foundation សូមប្រកាសដល់សិស្សនុសិស្សក្នុងប្រទេស កម្ពុជា ភូមា និង វៀតណាម នូវអាហារូបករណ៍ពេញមួយកម្មវិធី សម្រាប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ជាច្រើនកន្លែងទៅសិក្សាមុខជំនាញវិទ្យាសាស្រ្ត គ្រប់គ្រង និង វិស្វកម្មផលិតកម្មសាកល (MA of Science in Global Production Engineering & Management)។ អាហារូបករណ៍នេះ មានផ្តល់ជូន នូវថ្លៃសិក្សា, កន្លែងស្នាក់នៅ, ថ្លៃចំណាយប្រចាំថ្ងៃ, ការធានារ៉ាប់រង, ទិដ្ឋាការ, និងសំបុត្រយន្តហោះទៅមក។ ឱកាសមួយអ្នកសម្រាប់អ្នករៀនចប់ នឹងទទួលបានឱកាសការងារ ជាមួយក្រុមហ៊ុន TBS Group ភ្លាមតែម្តង។ សម្រាប់បេក្ខជនជ័យលាភី ដែលនឹងទទួលបានអាហារូបករណ៍នេះ នឹងទៅសិក្សានៅសាកលវិទ្យាល័យ អាឡឺម៉ង់ វៀតណាម (Vietnamese-German University) នៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម។ លក្ខខណ្ឌជ្រើសរើស៖ • ជនជាតិ កម្ពុជា, ភូមា ឫ វៀតណាម • បញ្ចាប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មមេកានិច, អគ្គិសនី, គីមី, វាយនភ័ណ្ឌ និង ជំនាញពាក់ព័ន្ធ • មានបទពិសោធន៍ការងារ យ៉ាងតិច ១ឆ្នាំ • មានសមត្ថភាពភាសាអង់គ្លេស (ពិន្ទុ TOEFL iBT 79 ឫ ពិន្ទុ IELTS 6.5) ព័ត៌មានបន្ថែមពីអាហារូបករណ៍៖ បេក្ខជនចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមសិក្ខាសាលាដើម្បីទទួលព័ត៌មានពីអាហារូបករណ៍នេះ តាមកាលបរិច្ឆេទ ឫ អាចសួរសំនួរមកកាន់ទំនាក់ទំនងខាងក្រោម៖ ទីតាំង ៖ បន្ទប់ តូក្យូ ០៩, ស៊ីជេស៊ីស៊ី CJCC (RUPP), វិថីសហព័ន្ធរុស្ស៊ី ភ្នំពេញ។ កាលបរិច្ឆេទ ៖ ថ្ងៃទី ៦ ឧសភា ២០១៧, ម៉ោង ៩ ដល់ ១១ ព្រឹក តំណចុះឈ្មោះ ៖ ផុតកំណត់ ថ្ងៃ ៣១ មេសា ២០១៧ http://bit.ly/scholarship-gpem-2017-register ដាក់ពាក្យឥឡូវនេះ! ព័ត៌មានលំអិត ៖ http://bit.ly/scholarship-gpem-tbs-2017 ផុតកំណត់ ៖ ថ្ងៃទី ៣១ ឧសភា ទំនាក់ទំនង ៖ [email protected] (+855 12906611) [email protected]
X
5s