ថាមែនៗ.. Apple ចុះកិច្ចព្រមព្រៀង ២ឆ្នាំឱ្យ Samsung ផ្គត់ផ្គង់អេក្រង់ OLED ទុកបំពាក់លើ iPhone 8 និងជំនាន់ក្រោយៗ ដំបូងប្រហែល ៧០លានបន្ទះសិន
របាយការណ៍មួយចំនួនបានលើកឡើងថា Apple និង Samsung បានត្រូវរ៉ូវគ្នាលើកិច្ចព្រមព្រៀងសហការរយៈពេល ២ឆ្នាំ ក្នុងនាមជាអ្នកជួល និងផ្គត់ផ្គង់លើបន្ទះអេក្រង់ OLED។ ក្នុងកិច្ចព្រមព្រៀងគ្នានេះ Apple នឹងប្រើទុនប្រមាណ ២ពាន់លានដុល្លារអាមេរិក សម្រាប់ឱ្យក្រុមហ៊ុន Samsung ផ្គត់ផ្គង់អេក្រង់ប្រភេទនេះដល់ខ្លួន ដើម្បីយកទៅបំពាក់លើ iPhone ក្រោយៗ អាចចាប់ផ្ដើមពី iPhone 8 ឆ្នាំនេះតែម្ដង។