Galaxy S8+ ទទួលបានការពេញនិយមខ្លាំងលើសការរំពឹងទុក Samsung បង្កើនចង្វាក់ផលិតកម្ម ៥%បន្ថែមដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការ
Samsung កំពុងមានដំណើរផ្លូវជោគជ័យលើការផលិតលក់ម៉ូដែលស្មាតហ្វូន S8 របស់ខ្លួន ដោយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាកអ្នកគាំទ្រផលិតផលខ្លួន។ ត្រកូល Galaxy S ជំនាន់ទី៨ នេះ ពិតជាធ្វើឱ្យសាធារណជនមានការកោតសរសើរពីររចនាបថរបស់វា គឺឡូយ ទំនើប ជា Galaxy S ជំនាន់មុនៗ មានគែមអេក្រង់យ៉ាងស្ដើង។ តាមសេចក្ដីរាយការណ៍ពីគេហទំព័រ theinvestor ឱ្យដឹងថា Galaxy S8+ កំពុងមានការពេញចិត្តពេញថ្លើមពីសាធារណជនយ៉ាងខ្លាំង ដូច្នេះក្រុមហ៊ុនអាចនឹងធ្វើការបង្កើនចង្វាក់ផលិតកម្មបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការអតិថិជន។