​បើ​អ្នក​មាន​ត្រឹម​តែ​ក្ដី​សុបិន​ ​តែ​គ្មាន​ការ​តាំង​ចិត្ត​ដើម្បី​ស្រេច​ ​​កុំ​សង្ឃឹម​តែ​ជោគជ័យ​ឲ្យ​សោះ​



មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ក្តី​សុបិន​ក្នុង​​ឆាក​ជីវិត។ មនុស្ស​ជា​ច្រើន​គេង​បន់​ស្រន់​​ថា​នៅ​ពេល​ដែល​ពួក​គាត់​ភ្ញាក់​ពី​គេង សុបិន​របស់​គាត់​នឹង​ក្លាយ​ជា​ការ​ពិត។ប៉ុន្តែ​អ្នក​ខ្លះ​មាន​តែ​ក្តី​សុបិន​ តែ​គ្មានភាព​​ច្បាស់លាស់ជាមួយសកម្មភាព​​ក្នុង​ការ​សម្រេច​សុបិន​ឲ្យ​ជោគជ័យ។

សុបិន​អាច​កើត​ឡើង​ដោយ​ឯក​ឯង​ ដោយ​គ្រាន់​តែ​គិត។ ​តែ ចក្ខុវិស័យ​(Vision) គឺ​ខុស​ពី​សុបិន ចក្ខុវិស័យ​ទាម​ទារ​ការ​គិត​ល្អិតល្អន់។ ចក្ខុវិស័យ​(Vision)​គឺ​ជា​អ្វី​ដែល​អ្នក​គ្រោង​​​ ​ធ្វើ​តាម​គម្រោង​​និង​ជា​ក្តី​សង្ឃឹម​ដែល​ជំរុញ​អ្នក​ឲ្យ​ដើរ​ទៅ​មុខ។ ចក្ខុវិស័យ​​ជា​អ្វី​ដែល​អ្នក​កំណត់​និង​ធ្វើ​ឲ្យ​វា​កើត​ឡើង។

ប្រសិន​ជា​អ្នក​ចង់​ដឹង​ថា​តើ​អ្នក​កំពុង​តែ​ដើរ​ទៅ​កាន់​​​ចក្ខុវិស័យ​​របស់​អ្នក​ឬ​អ្នក​​ចេះ​តែ​ស្រមើស្រមៃ​ទេ? ៖ ប្រសិន​ជា​អ្នក​ចង់​បានភាព​ជោគជ័យ​នា​ពេល​អនាគត ត្រូវ​សួរ​ខ្លួន​ឯង​មួយ​សំនួរ«​តើ​អ្នក​ចាប់​អារម្មណ៍​នឹង​​ភាព​ជោគជ័យ​ឬ​អ្នក​តាំង​ចិត្ត​ដើម្បីឲ្យ​ជោគជ័យកើតឡើងពិតប្រាកដ? ប្រសិន​ជា​អ្នក​គ្រាន់​តែ​ចាប់​អារម្មណ៍ អ្នក​នឹង​ធ្វើ​អ្វី​ដែល​ងាយ​ស្រួល​តែ​ប៉ុណ្ណោះ។ អ្នក​នឹង​រក​លេស​នៅ​ពេល​ដែល​អ្នក​ជួប​ការ​លំបាក។ ប៉ុន្តែ ពេល​ដែល​អ្នក​តាំង​ចិត្ត អ្នក​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក។ មិន​ថា​អ្នក​បរាជ័យ​ប៉ុន្មាន​ដង​នោះ​ទេ អ្នក​នឹង​តែ​ក្រោក​ឈរ​និង​ធ្វើ​ដំណើរ​ទៅ​មុខ។ ភាព​ជោគជ័យ​ទាម​ទារ​ការ​លះបង់​និង​ការ​ឈឺចាប់។ កុំ​គ្រាន់​តែ​សុបិន​ ប៉ុន្តែត្រូវបង្កើត​ចក្ខុវិស័យ​​មួយ​ដែល​អ្នក​ពេញ​ចិត្ត​នឹង​ស្លាប់​ដើម្បី​វា។ កុំ​គ្រាន់​តែ​សង្ឃឹម ចាប់​ផ្តើម​សកម្មភាព។ នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​នាំ​អ្នក​ទៅ​កាន់​ភាព​ជោគជ័យ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com​

X
5s