មនុស្សឆ្លាតតែងជ្រើសរើសផ្លូវទាំងនេះ ដើម្បីបញ្ចប់កំហឹងក្នុងខ្លួន និង ធ្វើឲ្យចិត្តត្រជាក់
តើមនុស្សឆ្លាតតែងមានវិធី អ្វីខ្លះទៅដើម្បីធ្វើឲ្យអារម្មណ៍ពួកគេកាន់តែចុះត្រជាក់ហើយធូរស្បើយពីបញ្ហា? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) គោរពនូវអ្វីដែលខ្លួនមាន៖ កាលដែលអ្នកគិតបែបនេះ គឺកាត់បន្ថយភាពតប់ប្រមល់ដែលអ្នកកំពុងមាន រហូតដល់ទៅ២៣ភាគរយ។ បើអ្នកតែងតែស្កប់ស្កល់នឹងអ្វីដែលខ្លួនមានហើយនោះ អ្នកនឹងមិនសូវ ខ្វាយខ្វល់ឬតប់ប្រមល់ច្រើននឹងរឿងដទៃ ទៀតទេ។
២) មិនដែលនិយាយពាក្យថា«ចុះបើ» ទេ៖ មនុស្យដែលចូលចិត្ត និយាយពាក្យថា «ចុះបើ» គឺជាមនុស្សដែលគ្មានភាពសប្បាយរីករាយក្នុងខ្លួនបន្តិចសោះតែម្ដង។ ពួកគេតែងតែភ័យព្រួយ ពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេតែងគិតបែបនេះ ឬ បែបនោះ ទាំងដែលពេលខ្លះ វាគ្មានបញ្ហានឹងត្រូវគិតផងនោះ។
៣) មានគំនិតវិជ្ជមាន៖ គំនិតវិជ្ជមាន គឺវាជាវិធីមួយ ជួយឲ្យអ្នក មានអារម្មណ៍ធូរស្រាល។ គំនិតវិជ្ជមាន វាប្រៀបបាន នឹងទឹកត្រជាក់មួយ ស្រោចលើភ្លើងអ៊ីចឹង។
៤) ចូលគេង៖ ពេលដែលអ្នកមានអារម្មណ៍ស្មុគស្មាញខ្លាំង គ្មាន អ្វីល្អជាងការចូលគេងទេ ព្រោះថា វានឹងធ្វើឲ្យអារម្មណ៍អ្នកដើរស្រួល ហើយម៉្យាងទៀតខួរក្បាលអ្នកកាន់តែស្រឡះល្អថែមទៀត។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cnbc