រឿង​ពិត​ចម្លែក​ៗ​អំពី​លោក Mark Zuckerburg ស្ថាបនិកFacebook ដែល​លោក​អ្នក​ពុំ​ធ្លាប់​ដឹង ​​



លោក Mark Zuckerburg​ មាន​កេរ្តិ៍ឈ្មោះ​និង​មនុស្ស​ស្ទើរ​តែ​ពិភពលោក​​ស្គាល់​រូប​លោក​ដោយ​សារ​តែFacebook​ដែល​លោក​បាន​បង្កើត​ឡើង ។ ទោះ​បី​ជា​លោក​រក​ប្រាក់​ចំណូល​ជា​ច្រើន លោក​ក៏​បាន​បរិច្ចាគ​ថវិកា​​ជា​ច្រើន​ទៅ​ដល់​ផ្នែក​ពេទ្យ ការ​អប់​រំ។ល។ ខាង​ក្រោម​នេះ​​​ជា​ព័ត៌មាន​​លោក​មនុស្ស​ជា​ច្រើន​ពុំ​សូវ​ដឹង​ពី​លោក Mark Zuckerburg​ ៖

១) លោក​ស្ទើរ​តែ​ធ្វើ​ការ​ឲ្យ Microsoft ៖ នៅ​កាល​លោក​រៀន​នៅ​វិទ្យាល័យ លោក​បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា​«Synapse Media Player» ដែល​ជា​កម្មវិធី​កត់​ត្រា​នូវ​បទ​ចម្រៀង​ដែល​ពេញ​និយម។ Microfost បាន​ទាក់​ទង​មក​កាន់​រូប​លោក ប៉ុន្តែ​លោក​បាន​បដិសេធ​ រួច​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​។

២) ចេះសរសរកម្មវិធី​តាំង​ពី​លោក​នៅ​ជា​សិស្ស៖ នៅ​វ័យ​១២​ឆ្នាំ លោក​បាន​បង្កើត​កម្មវិធី​មួយ​ទៀត​ឈ្មោះ​ថា« ZuckNet» សម្រាប់​ជូន​ជា​ដំណឹង​​ដល់​ឪពុក​របស់​លោក​ពេល​ភ្ញៀង​មក​ដល់​។ ឪពុក​របស់​លោក​គឺជា​ពេទ្យ​ធ្មេញ​។

៣) ពណ៌​Facebook ៖ ហេតុផល​ដែល​Facebook មាន​ពណ៌​​ខៀវ​នោះ​ដោយ​សារ​តែ​​ភ្នែក​របស់​លោកMark Zuckerburg​ ​មិន​អាច​មើល​ឃើញ​ពណ៌​ក្រហម​និង​​បៃតង។

៤) លោក​ចេះ​ពហុ​ភាសា៖ លោក​Mark Zuckerburg​ ​តែង​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ទៅ​លើ​ភាសា។ លោក​ចេះ​ភាសា​ដូច​ជា​អង់គ្លេស ភាសា​ឡាទីន(Latin) ​​និង​ចេះ​ភាសា​ចិន​ថែម​ទៀត​ផង។

៥) ជួប​ប្រពន្ធ​លោក​នៅ​ក្នុង​បន្ទប់​ទឹក៖ នា​ពេល​បច្ចុប្បន្ន​លោកMark Zuckerburg​ ​និង ​ប្រពន្ធ​លោក គឺលោកស្រីPriscilla Chanបាន​រៀប​ការ​រួច​មក​ហើយ ​ ប៉ុន្តែ​ពេល​ពួក​គាត់​ជួប​គ្នា​ដំបូង​គឺ​នៅ​ពេល​ដែល​លោក​ទាំង​ពីរ​ចាំ​ចូល​បន្ទប់​ទឹក​នៅ​សកលវិទ្យាល័យ Harvard ៕​

ប្រែ​សម្រួល​៖អុឹង មុយយូ ប្រភព៖ www.entreprenuer.com​

X
5s