រូបភាពទាំង៨ផ្ទាំងបង្ហាញថា ជីវិតសម័យទំនើប កំពុងបំផ្លាញអ្នកដោយមិនដឹងខ្លួន
គំនិតដែលបានបង្កប់នៅក្នុងផ្ទាំងគំនូរដ៏មានអត្ថន័យទាំង៨នេះត្រូវបានគូរឡើងដោយអ្នកគំនូរក្រៅក្របខ័ណ្ឌជនជាតិអីុតាលីម្នាក់ឈ្មោះ Marco Melgrati។ ការពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនបានធ្វើឲ្យគាត់ទទួលបានការfollowលើសពី១៥ពាន់អ្នកក្នុងInstagram ដែលរាល់ផ្ទាំងគំនូររបស់គាត់សុទ្ធតែបានឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសម័យទំនើបនេះ។
១) ពួកយើងឲ្យតម្លៃខ្លួនឯងដោយផ្អែកទៅលើអ្វីៗដែលយើងឃើញក្នុងបណ្ដាញសង្គម
[caption id="attachment_36465" align="aligncenter" width="500"] lifehack[/caption]
ការណ៍ដែលពួកយើងឲ្យតម្លៃខ្លួនឯងដោយផ្អែកទៅលើចំនួនlikeដែលពួកយើងទទួលបានទៅលើរូបថតដែលយើងបានបង្ហោះលើបណ្ដាញសង្គម វាបានអុសទាញគំនិតរបស់យើងឲ្យខ្វះទំនុកចិត្តលើខ្លួនឯង។ អ្នកត្រូវចាំថាអ្នកមានតម្លៃដូចជាមនុស្សដែលអ្នកគោរពទាំងនោះក្នុងបណ្ដាញសង្គមដូច្នោះ។
២) ពេលខ្លះរឿងមិនត្រឹមត្រូវអាចជារឿងត្រឹមត្រូវ
[caption id="attachment_36466" align="aligncenter" width="500"] lifehack[/caption]
មនុស្សជាច្រើនតែងយល់ថាការដើរស្របតាមផ្នត់គំនិតសង្គមគឺជារឿងដ៏ត្រឹមត្រូវមួយដែលពួកគេនឹងមិនទទួលបានការរិះគន់។ ប៉ុន្ដែអ្នកត្រូវចាំថាការដើរតាមផ្នត់គំនិតមួយដែលមានអ្នកទទួលស្គាល់និងឲ្យតម្លៃមិនមែនសុទ្ធតែជារឿងត្រឹមត្រូវនោះទេ អ្នកគួរមានទំនុកចិត្តលើខ្លួនឯងលើអ្វីដែលអ្នកយល់ថាត្រឹមត្រូវព្រោះវានឹងនាំអ្នកទៅរកភាពរុងរឿងក្នុងជីវិត។
៣) បណ្ដាញសង្គមកំណត់លក្ខខ័ណ្ឌលើជីវិតរបស់ពួកយើង
[caption id="attachment_36467" align="aligncenter" width="500"] lifehack[/caption]
ពួកយើងមួយចំនួនធំជក់នឹងការប្រើប្រាស់បណ្ដាញសង្គមជាខ្លាំងប្រៀបដូចវាជាសាសនាដែលពួកយើងត្រូវប្រតិបត្តិតាមឲ្យបានខ្ជាប់ខ្ជួនបែបនោះ។ រូបគំនូរមួយផ្ទាំងនេះនឹងលើកទឹកចិត្តមនុស្សឲ្យទម្លាក់ទូរស័ព្ទរបស់ខ្លួនចុះ ហើយបង្កើតសេចក្ដីសុខជាមួយនឹងអ្វីដែលនៅជុំវិញខ្លួនពួកគេវិញ។
៤) តើការងាររបស់យើងពិតជាធ្វើឲ្យយើងសប្បាយចិត្តមែនឬ ?
[caption id="attachment_36468" align="aligncenter" width="500"] lifehack[/caption]
ក្នុងរូបភាពមួយនេះ អ្នកធ្វើការគ្រប់គ្នាហាក់បីដូចជាសត្វឃ្មុំនៅក្នុងសម្បុកដែលបំពេញកិច្ចការយ៉ាងញាប់ដៃញាប់ជើងដើម្បីសម្រេចគោលដៅធំមួយ។ ប៉ុន្ដែគោលដៅនោះមិនមែនជាគោលដៅក្នុងជីវិតពួកគេទេ វាគ្រាន់តែជាគោលដៅរបស់អ្នកដែលផ្ដល់ការងារឲ្យពួកគេតែប៉ុណ្ណោះ។ រូបភាពនេះនឹងលើកទឹកចិត្តពួកគេឲ្យដើរតាមក្ដីសុបិន្ដរបស់ខ្លួនជាជាងក្ដីសុបិនរបស់អ្នកដទៃ។
៥) តម្រង់គោលដៅរបស់អ្នកឲ្យខ្លួនឯងក្លាយទៅជាបែបណាតាមចិត្តរបស់អ្នក
[caption id="attachment_36469" align="aligncenter" width="500"] lifehack[/caption]
សង្គមតែងតែប្រាប់អ្នកឲ្យត្រូវធ្វើបែបនេះឬបែបនោះ ប៉ុន្ដែអ្នកមិនតម្រូវឲ្យក្លាយទៅជាអ្វីទៅតាមការរំពឹងទុករបស់ពួកគេនោះទេ។ អ្នកអាចធ្វើនូវអ្វីដែលអ្នកចង់បានក្នុងជីវិត ហើយមិនត្រូវឲ្យសម្លេងរបស់គេមករំខានអ្នកនោះទេ។
៦) រូបភាពអាចគ្រាន់តែជាការបញ្ឆោត
[caption id="attachment_36470" align="aligncenter" width="500"] lifehack[/caption]
អ្នកអាចឃើញរូបភាពស្អាតៗរបស់នរណាម្នាក់ក្នុងបណ្ដាញសង្គម ប៉ុន្ដែវាមិនប្រាកដថាជីវិតពួកគេគឺបែបនោះមែននោះទេ។ ពួកគេគ្រាន់តែជ្រើសរើសបង្ហាញនូវអ្វីដែលពួកគេចង់ឲ្យអ្នកឃើញពីផ្នែកមួយនៃជីវិតពួកគេប៉ុណ្ណោះ ដូច្នេះអ្នកមិនគួរប្រៀបធៀបខ្លួនឯងទៅនឹងពួកគេនោះឡើយ។
៧) ផ្ដោតទៅលើក្ដីស្រឡាញ់ មិនមែនបណ្ដាញសង្គមនោះទេ
[caption id="attachment_36471" align="aligncenter" width="500"] lifehack[/caption]
ក្នុងសម័យទំនើបនេះ ដៃគូជាច្រើនធ្វេសប្រហែសពីទំនាក់ទំនងរបស់ខ្លួនដោយសម្លឹងមើលតែទៅលើទូរស័ព្ទ ដែលវាអាចបំផ្លាញចំណងស្នេហាពួកគេបាន។ ពួកគេគួរទម្លាក់ទូរស័ព្ទចុះ ហើយងាកមើលពង្រឹងភាពល្អូកល្អើនរបស់ពួកគេវិញ។
៨) អ្នកជាអ្នកសម្រេចថាខ្លួនអ្នកជាមនុស្សបែបណា
[caption id="attachment_36472" align="aligncenter" width="500"] lifehack[/caption]
អ្នកដទៃអាចនឹងព្យាយាមកំណត់ថាអ្នកជាមនុស្សបែបណា ប៉ុន្ដែមានតែអ្នកម្នាក់គត់ដែលមានសិទ្ធិក្លាយទៅជាអ្វីទៅតាមការចង់បានរបស់ខ្លួន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ lifehack