សម្រង់គំនិតទាំង ៨ របស់អ្នកប្រាជ្ញក្នុងលោក អាចជួយបំផុសសេចក្ដីសង្ឃឹមក្នុងជីវិតរបស់អ្នក
អ្វីក៏ដោយតែងមកជាគូនឹងគ្នា មានសុខក៏មានទុក្ខ មានជោគជ័យក៏មានបរាជ័យ។ ជញ្ជីងមួយ បើសិនជាមានតែរបស់ដាក់ថ្លឹងតែម្ខាង ម្ដេចនឹងអាចថ្លឹងរបស់បានដោយមានតុល្យភាពទៅរួច។ ជោគជ័យនិងបរាជ័យ សុខនិងទុក្ខបំពេញគ្នាទៅវិញទៅមក បង្កើតជាពន្លឺដ៏ស្រស់ស្អាតរះនៅក្នុងជីវិតរបស់អ្នក។ អ្នកមិនអាចមានដំណើរជីវិតទៅដោយរលូន ស្មើចុងស្មើដើមបានដោយមានតែសុខម្យ៉ាង ឬទុក្ខម្យ៉ាងនោះទេ។
ឃ្លាទាំង៨ខាងក្រោមនេះ អាចជាពាក្យអប់រំចិត្តគំនិតអ្នកឲ្យងាកមករកផ្លូវមានពន្លឺវិញ នៅពេលអ្នកកំពុងជួបនឹងទុក្ខលំបាកផ្សេងៗក្នុងជីវិត៖
១) «វាប្រសើរដែលអ្នកផ្លាស់ប្ដូរថាមពលរបស់អ្នកដើម្បីធ្វើនូវអ្វីដែលអ្នកអាចធ្វើបាន ជាជាងព្រួយនូវអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន»។ ដោយ— Roy T. Bennett
២) «កាលណាអ្នកបង្វឹកភ្នែករបស់អ្នកឲ្យមើលឃើញនូវវេទមន្តនិងរឿងដ៏ល្អអស្ចារ្យទាំងឡាយក្នងរឿងតូចតាច នោះអ្នកនឹងបានបើកទ្វារសម្រាប់ការផ្លាស់ប្ដូរចូលមកកាន់ជីវិតរបស់អ្នកទាំងមូល»។ ដោយ—Carol Woodliff
៣) «សោភណភាពនៃជីវិតគឺជាការដឹងថា ស្របពេលដែលយើងមិនអាចលុបចោលនូវអ្វីដែលបានកើតឡើងរួចមកហើយ ប៉ុន្តែយើងអាចឃើញវា យល់ពីវា រៀនសូត្រពីវា ហើយផ្លាស់ប្ដូរ នោះរាល់ខណៈថ្មីៗទាំងឡាយនឹងមិនត្រូវបានចំណាយចោលទៅលើការសោកស្ដាយ វិប្បដិសារី ភាពភ័យខ្លាច ឬការខឹងក្រោធនោះទេ តែទៅលើការចេះដឹង ការយោគយល់ និងសេចក្ដីស្រឡាញ់»។ ដោយ —Jennifer Edwards
៤) «ចូរអ្នកមានសេចក្ដីក្លាហានក្នុងការរស់នៅជីវិតជាក្ដីសុបិនទៅតាមចក្ខុវិស័យនិងគោលបំណងរបស់អ្នក ជំនួសឲ្យការរំពឹងទុករបស់អ្នកដទៃនិងមតិរបស់ពួកគេ"។ ដោយ—Roy T. Bennett
៥) «ខ្ញុំកំពុងតែឋិតនៅក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ។ ខ្ញុំកំពុងតែស្វែងរកខ្លួនឯង ដែលជាធាតុពិតនៃខ្លួនឯង»។ ដោយ—Karen Hackel
៦) «ជារៀងរាល់ព្រឹកពេលខ្ញុំបើកភ្នែក ខ្ញុំតែងនិយាយមកកាន់ខ្លួនឯងថា គឺខ្ញុំ មិនមែនជាហេតុការណ៍នោះទេ ដែលមានអំណាចធ្វើឲ្យខ្ញុំរីករាយឬទុក្ខព្រួយនៅថ្ងៃនេះបាន។ ខ្ញុំទើបជាអ្នកអាចជ្រើសរើសថាវាគួរទៅជាបែបណា។ ម្សិលមិញស្លាប់បាត់ទៅហើយ រីឯថ្ងៃស្អែកក៏មិនទាន់មកដល់ដែរ។ ខ្ញុំមានតែមួយថ្ងៃប៉ុណ្ណោះ នោះគឺថ្ងៃនេះ ហើយខ្ញុំនឹងរីករាយជាមួយវា»។ ដោយ—Groucho Marx
៧) «មានគោលដៅ២យ៉ាងដែលត្រូវសម្រេចនៅក្នុងជីវិត ទី១គឺជាការទទួលបាននូវអ្វីដែលអ្នកចង់បាន ហើយបន្ទាប់មក គឺជាការរីករាយជាមួយវា។ មានតែបុគ្គលប្រកបដោយគតិបណ្ឌិតប៉ុណ្ណោះដែលអាចសម្រេចគោលដៅទី២បាន»។ ដោយ—Logan Pearsall Smith
៨) «ចូររស់នៅជីវិតរបស់អ្នកឲ្យអស់ពីសមត្ថភាព ហើយផ្ដោតតែចំពោះភាពវិជ្ជមានប៉ុណ្ណោះ» ដោយ—Matt Cameron
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ lifehack