ហេតុ​សំខាន់ៗ​ដែល​អ្នក​​ត្រូវ​​ស្វែងរក​​​មិត្ត​ល្អ​​ឲ្យ​បាន​ ក្នុង​មួយ​ជីវិត​នេះ​



មិត្តភាព​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​យើង​ប្រចាំ​ថ្ងៃ។ ប្តី​ប្រពន្ធ​ភាគ​ច្រើន​ក៏​ធ្លាប់​ជា​​មិត្តភ័ក្ដិ​ជិតស្និទ្ធ​​មុន​ពេល​ពួក​គាត់​រៀប​ការ​ផង​ដែរ។ ទោះ​បី​ជា​ដៃ​គូ​របស់​អ្នក​គឺ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ក៏​ដោយ អ្នក​ក៏​ត្រូវ​ការ​មិត្ត​ជិតស្និទ្ធ​​ម្នាក់​ទៀត​ដែរ។ ​ជា​ការ​ពិត​មិន​អាច​ប្រកែកបាន ការ​មាន​​មិត្តភ័ក្ដិ​ល្អពិត​ជា​​​​ផ្តល់​អត្ថប្រយោជន៍​ទៅ​ដល់​ជីវិត​អ្នក៖

១) កាត់​បន្ថយ​ភាព​ឯកោ៖ ទោះ​បី​ជា​មាន​មនុស្ស​រាប់​លាន​នាក់​រស់​នៅ​លើ​ពិភពលោក​យើង​នេះ ប៉ុន្តែ មាន​ពេល​ខ្លះ អ្នក​ក៏​មាន​អារម្មណ៍​ថា​ឯកោ​ជា​ខ្លាំង។ ​ប្រសិន​ជា​អ្នក​មាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​យល់​ចិត្ត​អ្នក​ ជួយ​​អ្នក​ពេល​អ្នក​មាន​បញ្ហា​ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មិន​នៅ​ផ្ទះ​ជា​មួយ​គ្នា​​។

២) មិត្ត​ល្អ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់៖ ទោះ​បី​ជា​អ្នក​បាន​ចែក​រំលែក​រឿង​ឬ​បញ្ហា​របស់​អ្នក​អស់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ មិត្ត​ល្អ​នៅ​តែ​ចាំ​ស្តាប់​និង​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ជា​និច្ច។ ហេតុអ្វី​បាន​ជា​ពួក​គាត់​នៅ​តែ​ស្តាប់​ ហើយ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៀត? នោះ​ដោយ​សារ​តែ​ពួក​គាត់​​បារម្ភ​​និង​ស្រឡាញ់​អ្នក។

៣) កាត់​បន្ថយ​ភាព​ស្រ្តេស៖ ដោយ​ជជែក​លេង​​ជា​មួយ​មិត្ត​ល្អ អ្នក​នឹង​មាន​អារម្មណ៍​ស្ងប់​​និង​មិន​មែន​អារម្មណ៍​ថា​ស្ត្រេស​នោះ​ទេ។

៤)​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត៖ អ្នក​ដែល​គាំ​ទ្រ​​អ្នក​ខ្លាំង​បំផុត​គឺ​មិត្ត​ល្អ​របស់​អ្នក​​ហ្នឹង​ហើយ។ ពួក​គាត់​នឹង​ប្រាប់​​ពី​ចំណុច​ល្អ​របស់​អ្នក ទន្ទឹងមនឹង​នេះ​​​ ពួក​គាត់​ក៏​បង្ហាញ​កន្លែង​ដែល​អ្នក​អាច​រីក​ចម្រើន​បាន​​ផង​ដែរ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ theredheadriter.com​

X
5s