iPad Pro អេក្រង់ ១០,៥អ៊ីញមិនធ្លាប់មានរបស់ Apple បើមិនចេញក្នុងខែមេសានេះ គឺនៅខែក្រោយ ព្រោះចង្វាក់ចាប់ផ្ដើមពេលនេះហើយ
កន្លងមកយើងបានលេចឮចចាមអារ៉ាមអំពី iPad Pro ស៊េរីថ្មី ដែលទំហំអេក្រង់មិនធ្លាប់មានគឺ ១០,៥អ៊ីញ ហើយបើតាមសេចក្ដីរាយការណ៍ចុងក្រោយនេះ អះអាងថា ក្រុមហ៊ុន Apple បានចាប់ផ្ដើមចង្វាក់ផលិតកម្ម iPad Pro ថ្មីនេះហើយ។ Apple ថ្មីៗទើបប្រកាសចេញ iPad ថ្មី ត្រកូល iPad Air ហើយគេរំពឹងទៀតថា នឹងមានថេប្លេត iPad Pro ថ្មី ៣ម៉ូដែលទៀត បង្ហាញខ្លួនជាបន្ត ក្នុងឆ្នាំ២០១៧ ដដែលនេះ ដែល ២ម៉ូដែលនឹងមានអេក្រង់ប៉ុន iPad មុនៗ ហើយមួយម៉ូដែលទៀតមានទំហំអេក្រង់ថ្មីគឺ ១០,៥អ៊ីញ។