មានបញ្ហានៅលើមុខងារសម្គាល់មុខ Facial Recognition នៅលើ Galaxy S8 ដោយអាចបើកសោទូរស័ព្ទបានជាមួយរូបថត (Video)
ស្មាតហ្វូន S8 ដែលកំពុងល្បីមានការចាប់អារម្មណ៍ខ្លាំង ដោយសារបានបំពាក់បច្ចេកវិទ្យាទំនើប ថ្មីៗ រួមទាំងមុខងារ សម្គាល់មុខមនុស្សនោះ ពេលនេះ ហាក់លេចចេញចំណុចខ្សោយទៅវិញ ព្រោះគេអាចបើកសោ Galaxy S8 បានដោយគ្រាន់តែ ដាក់រូបថតពីមុខទូរស័ព្ទប៉ុណ្ណោះ។ សូមទស្សនាវីដេអូ៖
https://youtu.be/uS1NmvJvHNk
វីដេអូនេះ គឺត្រូវបានបង្ហោះផ្សាយដោយបុរសម្នាក់នៅលើគេហទំព័រ iDeviceHelp ដែលបង្ហាញពីមុខងារចំណាំមុខមាត់ នៅលើ Galaxy S8 ដោយអាចប្រើវិធីបំបែក bypassed ជាមួយរូបថតនៅលើទូរស័ព្ទមួយគ្រឿងទៀត។ ដូចប្រិយមិត្តបានឃើញក្នុងវីដេអូអីចឹង គឺគេអាចដោះសោ (unlock) ទូរស័ព្ទដោយប្រើរូបថតនៅលើស្មាតហ្វូនមួយគ្រឿងទៀតបាន ដូច្នេះវាហាក់នៅមានចំណុចខ្សោយនៅឡើយ។ ទោះជាយ៉ាងណា ក៏នៅមានមុខងារសុវត្ថិភាពផ្សេងៗទៀតនៅលើ កំពូលស្មាតហ្វូន Android នេះដែរ។