មនុស្ស​ដែល​គោរព​ពេលវេលា​ នឹង​ក្លាយ​ជា​មនុស្ស​​អស្ចារ្យ​បែប​នេះ​​​ក្រោម​ក្រសែ​ភ្នែក​អ្នកដទៃ​



អ្នក​ប្រហែល​ជា​​មិន​ដឹង​ឡើយ ថា មនុស្ស​ជោគជ័យ​ជា​ច្រើន​ណាស់ គឺ​សុទ្ធ​តែ​ជា​មនុស្ស​គោរព​ពេលវេលា​ទាំង​អស់​ទេ​។ តើ​ការ​គោរព​ពេលវេលា នេះ​មាន​សារប្រយោជន៍​ធំធេង​អ្វី​ខ្លះ ទៅ​បាន​ជា​គោរព​ អ្នក​ដល់​ម្ល៉ឹង​?

១) ​បង្ហាញ​ថា អ្នក​ជា​មនុស្សម៉ឺងម៉ាត់​៖ បើ​អ្នក​មាន​ការ​ណាត់​ជួប​នរណា​ម្នាក់ នៅ​ម៉ោង​ជាក់លាក់​ណា​​មួយ​ ហើយ​អ្នក​ទៅ​ទាន់​ពេល នោះ​បង្ហាញ​ថា អ្នក​គោរព​ពាក្យ​សន្យា​ និយាយ​ម៉ាត់ ណា​ម៉ាត់​ហ្នឹង ។

២) បង្ហាញ​ថា​អ្នក​ជា​មនុស្យ​ឯករាជ្យ​មិន​ចាំ​បាច់​អ្នក​ណា​ដាស់​តឿន​៖ មនុស្ស​ដែល​ទៀង​ទាត់ គឺ​ជា​មនុស្យ​ដែល​ឯករាជ្យ​បំផុត ព្រោះថា​​គេ​ដឹង​ថា​ខ្លួន​ត្រូវ​ធ្វើ​អ្វី​​​ ហើយ​ត្រូវ​​រៀប​ចំ​អ្វី​ខ្លះ​ដើម្បី​ទៅ​ធ្វើ​កិច្ចការ​អ្វី​មួយ​ឲ្យ​ទាន់​ពេល​។ ចំណែក​អ្នក​​ចូលចិត្ត​ធ្វើ​អី​យឺត​ៗ មិនទាន់​ពេល​វិញ គឺ​សុទ្ធ​តែ​ជា​មនុស្ស​ចាំ​ពឹង​ផ្អែក​​គេ មិន​ដឹង​ថា​ត្រូវ​​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ឡើយ។

៣) បង្ហាញ​ថា​អ្នក​​ជា​មនុស្ស​ក្លាហាន​៖ ធ្វើ​អ្វី​ឬ​ក៏​ទៅ​ណាត់​ជួប​អ្នក​​ណា​​ដោយ​ទាន់​ពេលវេលា គឺ​បង្ហាញ​ថា​អ្នក​ មិន ចេះ​ពឹង​ផ្អែក​អ្នក​ដទៃ ហើយ​ធ្វើ​អ្វី​ដោយ​ភាព​ក្លាហាន​ មិន​ពឹង​ប្រាស្រ័យ​លើ​អ្នក​ដទៃ។

៤) បង្ហាញ​ថា អ្នក​មាន​វិន័យ​នឹង​ខ្លួន​ឯង​៖ វា​បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​ចេះ​រៀប​ចំ​ពេលវេលា ចាប់​អារម្មណ៍​លើ​អ្វី​ដែល​ខ្លួន​ធ្វើ​ ព្រម​ទាំង​​មាន​វិន័យ​ត្រឹម​ត្រូវ​ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ទៀត​ផង។

៥) បង្ហាញ​ថា អ្នក​ចេះ​លំអោន​កាយ​ដាក់​អ្នក​ដទៃ ៖ ពេល​អ្នក​ណាត់​ជួប ឬ​ប្រជុំ​អ្វី​ក៏​ដោយ កាល​ដែល​អ្នក​ទៅ​មុន​ពេលវេលា​គឺ​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​​ចេះ​​ ដាក់​ខ្លួន​ ដាក់​កាយ និង​ចេះ​​គោរព ឲ្យ​តម្លៃ​អ្នក​ដទៃ ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ artofmanliness

X
5s