Trump៖ ​យើង​ទិញ​ និង​ជួល​ជនជាតិ​អាមេរិក​ ​តែ​​ក្រុមហ៊ុន​គឺ​ ​ជួល​បរទេស​ឱ្យ​សាងសង់​ជញ្ជាំង​ព្រំដែន​​



ប្រធានាធិបតី​អាមេរិក​លោក​ Trump ​បាន​សរសេរ​​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​លោក​ថា​ ​លោក​​សម្រេច​ទិញ​ និង​ជួល​ជនជាតិ​អាមេរិក​ ​តែ​​ក្រុមហ៊ុន​គឺ​​ជួល​បរទេស​ឱ្យ​សាងសង់​ជញ្ជាំង​ព្រំដែន​ជា​មួយ​ប្រទេស​មិកស៊ីកូ។ ​​​ការ​ប្រកាស​របស់​លោក​ Trump នា​ពេល​នេះ​ គឺ​លោក​មើល​ឃើញ​ថា​ ​រដ្ឋបាល​លោក​ Trump ​បើក​ទ្វា​ដល់​ក្រុមហ៊ុន​មក​ពី​ប្រទេស​មិកស៊ីកូ ​អ៊ែលសាវ៉ាឌ័រ និង​បណ្ដា​ប្រទេស​​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដើម្បី​ផ្ដត់ផ្គង់​ឱ្យ​ការ​ស្ថាបនា​ជញ្ជាំង​ព្រំដែន​ភាគ​ខាង​ត្បូង​ជាប់​ជា​មួយ​នឹង​ប្រទេស​មិកស៊ីកូ។ ​សូម​បញ្ជាក់​ច្បាស់​ស្ដី​ពី​ការ​ទិញ​ទំនិញ​សហរដ្ឋ​អាមេរិក​មាន​ឈ្មោះ​ថា​ The Buy American Act ​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​១៩៣៣​ ដើម្បី​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ទិញ​សម្ភារៈ​ ក៏​ដូច​ជា​វត្ថុធាតុ​ដើម​ដែល​ផលិត​ឡើង​​ច្រើន​បំផុត​ដោយ​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​ច្បាប់​នេះ​​​ហាក់​គ្មាន​ប្រសិទ្ធភាព​ទៀត​ទេ​ព្រោះ​ថា​​សហរដ្ឋ​អាមេរិក​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ច្រើន​ដូច​ជា​​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ជា​ដើម៕​​ ​ ​
X
5s