អ្នក​ត្រូវ​ជម្នះ​បញ្ហា​ទាំង​នេះ​ជា​ដាច់​ខាត ប្រសិន​ជា​អ្នកចង់​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៧​



វា​ជា​ការ​ពិត​ ​មិន​អាច​ប្រកែក​បាន​ ដែល​ភាព​ជោគជ័យ​ទាម​ទារ​ការ​ខំ​ប្រឹង​ប្រែង​ ការ​តស៊ូ​និង​មិន​​បោះបង់។ ប៉ុន្តែ​ កត្តា​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​នោះ​គឹ​កម្លាំង​​ ឬ​ភាព​ខ្លាំង​នៃ​ផ្នែក​ស្មារតី ( Mental strength) ​និង​​​ភាព​ខ្លាំង​នៃ​អារម្មណ៍ (Emotional strength) ។ ខាង​ក្រោម​នេះ​ជា​ឧបសគ្គ​ដែល​អ្នក​ត្រូវ​ជម្នះ៖

១) ភាព​ច្រណែន៖ នៅ​ពេល​ដែល​យើង​មើល​​ឃើញ​តែ​ភាព​រីករាយ​​ឬ​ចំណុច​ល្អៗ​របស់​អ្នក​ដទៃ​ នោះ​ហើយ​ដែល​ភាព​ច្រណែន​ចាប់​​កើន​ឡើង​ដែរ ហើយ​ភាព​ច្រណែន​នេះ​ហើយ​ដែល​ជា​ឧបសគ្គ​​រារាំង​អ្នក​មិន​ឲ្យ​រីក​ចម្រើន​ទៅ​មុន​បាន​ ដោយ​សារ​តែ​អ្នក​គិត​តែ​ពី​ច្រណែន​គេ។

២) ចង់​មាន​ភាព​ល្អ​ឥតខ្ចោះ៖ មនុស្ស​ខ្លះ​ចង់​បាន​ភាព​ល្អ​ឥតខ្ចោះ​​តែ​មិន​មាន​សកម្មភាព​ដោយ​សារ​តែ​ពួក​គាត់​ខ្លាច​នេះ​ខ្លាច​នោះ។ អ្នក​ត្រូវ​ដឹង​ថា​ ការ​ចង់​​បាន​ភាព​ល្អ​ឥតខ្ចោះ ​នឹង​ធ្វើ​ឲ្យ​អ្នក​គិត​ថា​ខ្លួន​ឯង​មិន​ល្អ​គ្រប់​គ្រាន់។ ភាព​ល្អ​ឥតខ្ចោះ​ គឺ​ជា​ឧបសគ្គ​ទៅ​កាន់​ភាព​ជោគជ័យ។

៣) ប្រៀបធៀប​ខ្លួន​ឯង​និង​អ្នក​ដទៃ៖ អ្វី​ដែល​គ្មាន​ប្រយោជន៍​បំផុត ខាត​ទាំង​ពេលវេលា​ខាត​ទាំង​កម្លាំង​គឺប្រៀបធៀប​ខ្លួន​ឯង​និង​អ្នក​ដទៃ។ មនុស្ស​ដែល​ជោគជ័យ​មិន​ធ្វើ​រឿង​នេះ​ឡើយ​ ពី​ព្រោះ​ពួក​គាត់​ដឹង​ច្បាស់​ថា​ពួក​គេ​មាន​លក្ខណៈ​ប្លែក​ឬ​ពិសេស​ពី​អ្នក​ដទៃ។

៤) ចម្ងល់៖ សុភាសិត​មួយ​ពោលថា ៖«នៅ​ពេល​ដែល​មាន​​ចម្ងល់ វា​គ្មាន​ដំណោះ​ស្រាយ​ឡើយ។» ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​នៅ​មាន​ចម្ងល់​ពី​ខ្លួន​ឯង​​ឬ​គិត​ថា​ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន ចូរ​អ្នក​គិត​ពី​សមិទ្ធផល​ដែល​អ្នក​ធ្លាប់​មាន។ ជម្នះ​ឧបសគ្គទាំង​នេះ​ដើម្បី​ភាព​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៧៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.addicted2success.com​​

X
5s