Galaxy S8 ចេញផ្លូវការនៅម៉ោង ១០យប់នេះ កុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ជុំវិញព្រឹត្តិការណ៍សម្ពោធទាំងអស់គ្នា
ស្មាតហ្វូនទំនើប S8 របស់ Samsung នឹងត្រូវក្រុមហ៊ុនសម្ពោធផ្លូវការនៅយប់ម៉ោង ១០ ប៉ុន្មានម៉ោងខាងមុខទៀតនេះ។ គេហទំព័រ Bizkhmer នឹងធ្វើការចុះផ្សាយព័ត៌មានផ្លូវការជុំវិញព្រឹត្តិការណ៍ Samsung Unpacked ពីទីក្រុងញូវយ៉ក ដូច្នេះ សូមប្រិយមិត្តរង់ចាំទស្សនា និងអាចព័ត៌មានលំអិតជុំវិញកំពូលស្មាតហ្វូន Android នេះ។
Galaxy S8 និង S8+ បានបែកធ្លាយរូបរាងជាច្រើនកន្លងមក រហូតសុំាភ្នែករបស់សាធារណជនទៅហើយ ប៉ុន្តែអតិថិជននៅតែទន្ទឹងចង់ដឹងលក្ខណៈសម្បត្តិផ្លូវការរបស់កំពូលស្មាតហ្វូន Android នេះ។ មួយសន្លឹកៗ លេចចេញពីគេហទំព័របរទេស គឺសុទ្ធតែអាចអន្ទងចិត្តអ្នកប្រើប្រាស់ សរសេរនូវរចនាបថឌីហ្សាញថ្មីនៅលើ S8 ទាំងពីរ។