​វិធីសាស្ត្រ​សំខាន់ៗ​​ក្នុង​ការ​គ្រប់គ្រង​​លើ​ខ្លួន​ឯង​​ឲ្យ​បាន​ ​ដើម្បី​កុំ​ឲ្យ​ធ្វើ​រឿង​ដែល​នាំ​ទុក្ខ​ដាក់​ខ្លួន​



មានមនុស្សជាច្រើនបានធ្វើរឿងមិនមិនល្អ ដែលនាំបញ្ហាជាច្រើនដាក់ខ្លួន ហើយបញ្ហានេះគឺអាចមកពីពួកគេមិនចេះគ្រប់គ្រងលើខ្លួនឯង។ ការគ្រប់គ្រងលើខ្លួនឯងមិនមែនជារឿងាយស្រួលទេ ប៉ុន្តែវាក៏មិនមែនជាអ្វីដែលយើងមិនអាចធ្វើបាននោះដែរ។  តាម​ការ​សិក្សា​របស់ Florida State Universityបាន​បង្ហាញ​ ពី​​យុទ្ធសាស្ត្រ​ ៣​យ៉ាង ដែល​អ្នក​គួរ​ប្រើ ដើម្បី​ក្លាយ​ជា​មនុស្ស​អាច​គ្រប់គ្រង​លើ​ខ្លួន​ឯង​បាន​។ ខាង​ក្រោម​នេះ​ជា​​អ្វី​ដែល​អ្នក​​គួរ​ដឹង​៖

១) ចេះ​តាំង​សមាធិ​​អារម្មណ៍​៖ ការ​តាំង​សមាធិ​ នេះ​នឹង​ធ្វើ​​ឲ្យ​ខួរ​ក្បាល​អ្នក​ធូរ​ស្រាល​ភាព​តានតឹង​ ហើយ​អ្នក​អាច​ងាយ​គ្រប់​គ្រង​វា​បាន​ជាង​មុន។ អ្នក​អាច​ចំណាយ​ពេល​៥​នាទី​ក៏​បាន ដើម្បី​តាំង​សមាធិ​ ប្រមូល​អារម្មណ៍ ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់​។

២) ហាត់ប្រាណ​៖ ការ​ហាត់​ប្រាណ​ រយៈ​ពេល​១០​នាទី អាច​ជួយ​​ឲ្យ​ខួរ​​ក្បាល​អ្នក​បាន​ធូរ​ស្រាល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាព​តាន​តឹង ដែល​​កើត​មាន​ឡើង នោះ អាច​នឹង​បាត់​បង់​ដោយ​ងាយ​តែ​ម្ដង ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​គ្រប​គ្រង​ខ្លួន​ ដោយ​មិន​ពិបាក​។

៣) លើក​លែង​ទោស​ឲ្យ​ខ្លួន​ឯង​៖ កាល​ដែល​អ្នក​ស្អប់​ខ្លួន​ឯង គឺ​ជា​សញ្ញា​មួយ​ដែល​អ្នក​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ធ្វើ​​។ បើ​ចង់​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ ទាល់​តែ​អ្នក​ចេះ​លើក​លែង​ទោស​ដល់​ខ្លួន ហើយ​កុំ​ចាប់​អារម្មណ៍​នឹង​កំហុស​ដែល​អ្នក​ធ្លាប់​មាន​​សិន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព​៖ psychologytoday

X
5s