ទាយទៅមើល៍ តើម្ចាស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg ជិះឡានម៉ាកអ្វីទៅការិយាល័យធ្វើការរាល់ព្រឹក?
នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ត្រូវបានគេចាត់ចូលជាបុគ្គលបច្ចេកវិទ្យាដែលជោគជ័យ មានទ្រព្យសម្បត្តិអាចឈរឈ្មោះជាមហាសេដ្ឋីពិភពលោកដែលមានវ័យក្មេងជាងគេបាន មានទ្រព្យសម្បត្តិសរុប ៥៨,៦ពាន់លានដុល្លារអាមេរិក (គិតត្រឹមខែមីនា ឆ្នាំ២០១៧) ខណៈដែលប្រាក់ខែរបស់លោកនៅក្រុមហ៊ុន Facebook គឺតែ ១ដុល្លារ/ខែប៉ុណ្ណោះ។
Acura TSX
VW Golf GTI
យោងតាមគេហទំព័របរទេសមួយគឺ carbuzz បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Facebook និងជាមហាសេដ្ឋីមានវ័យក្មេងជាងគេលើលោកនៅអាយុត្រឹមតែ ២៣ឆ្នាំនេះ (បច្ចុប្បន្នអាយុ ៣២ឆ្នាំ) ជិះរថយន្តម៉ាក Volkswagen Golf GTI ពណ៌ខ្មៅ ប្រើប្រអប់លេខដៃ តម្លៃប្រហែល ៤០ ០០០ដុល្លារអាមេរិក។ ជាក់ស្ដែងនៅព្រឹកថ្ងៃមួយលោកត្រូវបានគេលួចថត ដោយនៅក្នុងរូបថតនោះ ឃើញ Zuckerberg កំពុងអង្គុយក្នុងឡានចុចទូរស័ព្ទ។ លោកក៏មានរថយន្ត Acura TSX ផងដែរ ដែលគេសន្និដ្ឋានថា ម្ចាស់ក្រុមហ៊ុនបង្កើត Facebook នេះ ប្រើប្រាស់សម្រាប់បើកកម្សាន្តនៅចុងសប្ដាហ៍។Pagani Huayra