ខុង​ជឺ​៖ ​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញនឹង​ល្ងង់​មួយ​ជីវិត​​



«​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញ ​នឹង​ល្ងង់​មួយ​ជីវិត​»​។ នេះ​ជា​គតិ​ដ៏​មាន​តម្លៃ​របស់​អ្នក​ប្រាជ្ញ​ចិន​ គឺ​​លោក​ខុង​ជឺ​ ដែល​ក្នុង​ន័យ​នេះ ​ចង់​បញ្ជាក់​​ថា ​ការ​សួរ​គឺ​ពិត​ជា​សំខាន់​ ​ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មិន​យល់​ច្បាស់​ពី​រឿង​អ្វី​មួយ ​​បើ​ទោះបី​ជា​មើល​ទៅ​ហាក់​ដូច​ជា​ ​ ត្រូវ​បាន​គេ​គិត​ថា ជា​មនុស្ស​​មិន​ចេះ ឬ ល្ងង់​ក៏ ដោយ​ ប៉ុន្តែ​បន្ទាប់​ពី​សួរ​ហើយ​ ​នឹង​ក្លាយ​ជា​មនុស្ស​ឆ្លាត​វិញ​។

មនុស្ស​ជាច្រើន​នៅ​ពេល​ដែល​មិន​ចេះ​ ឬ​ឆ្ងល់​អ្វី​មួយ​ ​​គឺ​មិន​ហ៊ាន​សួរ​នោះ​ទេ​។ មិន​ហ៊ាន​សួរ​ព្រោះ​ខ្លាច​គេ​​ថា ខ្លួន​អន់​ ខ្លួន​មិន​ចេះ ​ឬ ​មិន​ចង់​ឲ្យ​គេ​​គិត​ថា ​ខ្លួន​ជា​មនុស្ស​ល្ងង់​។ ​ដោយសារ​​តែ​មាន​គំនិត​បែប​នេះ​ហើយ​ ទើប​​ធ្វើ​ឲ្យ​ពួក​គេ​នៅ​តែ​មិន​ចេះ​​​ ឬ ​នៅ​តែ​ល្ងង់​​ហើយ​អាច​នឹង​ល្ងង់​មួយ​ជីវិត​ ប្រសិនបើ​​នៅ​តែ​មិន​ហ៊ាន​សួរ​។ ​ផ្ទុយ​ទៅ​វិញ​​ប្រសិន​បើ​ ពួកគេ​ហ៊ាន​សួរ​ ​ដោយ​កុំ​ខ្លាច​គេ​ថា ខ្លួន​ជា​មនុស្ស​ល្ងង់​​នោះ ​ពួកគេ​នឹង​ល្ងង់​ត្រឹម​តែ​មួយ​នាទី​ប៉ុណ្ណោះ ​ប៉ុន្តែ​ ​នឹង​ក្លាយ​ជា​មនុស្ស​ឆ្លាត​វិញ​​ ព្រោះ​នឹង​ដឹង​​ច្បាស់​ថា អ្វី​ជា​អ្វី​យ៉ាង​ពិត​ប្រាកដ​ ​ហើយ​នឹង​​មិន​មាន​កំហុស​អ្វី​ឡើយ​ចំពោះ​កិច្ចការ​ដែល​ទាក់​ទង់​នឹង​អ្វី​ដែល​ខ្លួន​មិន​ចេះ​កន្លង​មក​។ ​

ដូច្នេះ​ហើយ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ ​កុំ​ខ្លាច​​គេ​ថា ខ្លួន​អន់​​​ដោយសារ​​មិន​ចេះ​នេះ​មិន​ចេះ​នោះ ​ព្រោះ​មនុស្ស​មិន​អាច​ដឹង​ ឬ ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ​តែ​បើ​មិន​សួរ​ទេ ​នោះ​នឹង​​មិន​ចេះ​មួយ​ជីវិត​។ អ៊ីចឹង​ត្រូវ​ដាក់​ខ្លួន​ ហើយ​ទទួល​ស្គាល់​ការ​ពិត​ ទើប​​ធ្វើ​​ឲ្យ​អ្វីៗ ប្រសើរ​ឡើង​៕

​ដោយ​៖ រតនា​ ​វិចិត្រ​​​​

X
5s