Audi Q7 ជម្រើសដ៏សក្ដិសមសម្រាប់ឱកាសចូលឆ្នាំខ្មែរខាងមុខនេះ!
បុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ពោលគឺនៅសល់ប្រមាណតែបួនថ្ងៃទៀតប៉ុណ្ណោះ។ ច្បាស់ណាស់ថា បងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងត្រៀមផ្លាស់ប្ដូររបស់ចាស់ៗចេញ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី នាំជោគនាំជ័យ សេរីសួស្ដីដល់ក្រុមគ្រួសារខ្លួន។
ប្រាកដណាស់ថា បងប្អូនមួយចំនួនត្រៀមផ្លាស់ប្ដូរ រថយន្តរបស់ខ្លួន ដើម្បីត្រៀមការធ្វើដំណើរនាឱកាសដ៏វិសេសវិសាល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសតែងតែទទួលយកនូវក្ដីសោមនស្សក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។ BizKhmer សូមណែនាំមិត្តអ្នកអានដែលមានបំណងចង់ផ្លាស់ប្ដូរថយន្តថ្មី សូមទទួលយកភាពអស្ចារ្យជាមួយនឹង Audi Q7។
Audi Q7 ពិតជាសក្ដិសមបំផុតសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ រូបរាងដែលត្រូវបានរចនាឡើងយ៉ាងឡូយ ស៊ីជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីគ្រប់ប្រភេទ គឺពិតជាជម្រើសដ៏ត្រឹមត្រូវ និងឆ្លាតវៃសម្រាប់បងប្អូនធ្វើដំណើរទៅវត្ត ឬប្រារព្ធកម្មវិធីសប្បាយៗផ្សេងៗ។
អ្វីដែលកាន់ពិសេសសម្រាប់បងប្អូនទៀតនោះគឺថា ក្រុមហ៊ុននឹងបញ្ចុះតម្លៃ ១ម៉ឺនដុល្លាររហូតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
សូមបញ្ជាក់ថា រូបរាងខាងក្រៅរបស់ Audi Q7 ស៊េរី ២០១៧ ត្រូវបានរចនាឡើងដោយផ្ដោតទៅលើសោភណភាពជាចម្បង។ អ្វីដែលពិសេសគួរឱ្យកត់សម្គាល់បំផុតនោះគឺ រូបរាងរបស់វា ស្អាតមានតែមួយគ្មានពីរ(unique) ហើយគែមនៃគ្រប់ជ្រុងនីមួយៗត្រូវបានផលិតឡើងឱ្យសមស្របទៅនឹងរូបរាងរបស់វា។
ស៊ុមមុខរថយន្តមានបំពាក់អំពូលដ៏ភ្លឺរលោង ចង្កៀងខាងមុខ LED មានមុខងារបំភ្លឺពេលបើកបរពេលយប់គឺភ្លើងភ្លឺល្អកាន់តែពិសេសតែម្ដង រូបរាងដ៏ស្រស់ស្អាត និងតួខ្សែដងខ្លួនរថយន្តបន្ថែមភាពលេចធ្លោរនៃកង់រថយន្ត ហិបក្រោយផ្ទុកឥវ៉ាន់ផ្នែកខាងក្រោយបានច្រើន (បីបាំង) ហើយនៅផ្នែកខាងក្រោមទ្វារនិងហិប មានបន្ទះលោហៈលំអរដែលផ្ដល់ភាពស្រស់ស្អាតមួយកម្រិតទៀត។
Audi Q7 មានអ្វីពិសេសទៀតដែលសក្ដិសមសម្រាប់ឱកាសចូលឆ្នាំថ្មី? ដោយសារ Audi Q7 មានកៅអីចំនួន ៧ មានទំហំធំទូលាយដែលធ្វើឱ្យអ្នកដំណើរអង្គុយប្រកបដោយផាសុកភាព ហើយពិតជាសមស្របនឹងតម្រូវក្នុងដំណើរជាលក្ខណៈគ្រួសារ។
កាន់តែឡូយ និងអស្ចារ្យថែមទៀតនោះ គឺវត្ថុធាតុដើមទាំងអស់ត្រូវបានសម្រិតសម្រាំងឡើងដោយផ្ដោតទៅលើគុណភាពជាចម្បង បន្ថែមដោយពណ៌យ៉ាងប្រណិត និងប្រកបដោយភាពទាក់ទាញ។ នៅខាងក្នុង យើងអាចជ្រើសពណ៌ភ្លើងលម្អតាមការចង់បានរបស់យើង (ជម្រើសបន្ថែម) មានបន្ទះលំអរធ្វើពីឈើប្រណិត កាត់បន្ថយសំឡេងពីខាងក្រៅ មានអំពូលភ្លើង ប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មី និងភ្ជាប់មកជាមួយនឹងសម្ភារៈជួសជុលបឋមមួយចំនួន និងប្រព័ន្ធប្រាប់ព័ត៌មានសម្ពាធកង់ថែមទៀតផង។ នៅពេលបើកទ្វារ អ្នកបើកបរទទួលបានអារម្មណ័ថា ស្ថិតនៅក្នុងបន្ទប់មួយដ៏ល្អ និងទំនើប។
អានលម្អិត៖ ហេតុអ្វីបានជា Audi Q7 3.0 TFSI quattro ត្រូវបានគេប្រសិទ្ធិនាមឱ្យថា ជារាជាណាចក្រនៃ quattro នៅកម្ពុជា?
កាន់តែពិសេសជាងនេះទៅទៀតនោះគឺ នៅពេលបើកបរទៅផ្លូវឆ្លាយ លោកអ្នកអាចបំពេអារម្មណ៍ជាមួយហ្នឹងបទចម្រៀង ឬតន្ត្រីដែលមានសំឡេងពីរោះរណ្ដំ ព្រោះថា រថយន្តបំពាក់ជាមួយនូវមុខងារដ៏ច្រើនដូចជា ឧបករណ៍តន្ត្រីបំពាក់ដោយប្រព័ន្ធ MMI Media Interface MMI Radio Plus មានអេក្រង់ ៧អ៊ីញ អាចបើកស្ដាប់ FM/AM បំពេញមុខងារ CD Player, MP3, WMA, SDXC, AUX-IN ប្រព័ន្ធ Audi Music Interface សម្រាប់ភ្ជាប់ឧបករណ៍ Apple និង USB ប្រព័ន្ធ Audi Sound System និងប្រព័ន្ធភ្ជាប់ Bluetooth។ លោកអ្នកចង់បានកាន់តែពិសេសថែមទៀតនោះគឺ លោកអ្នកបន្ថែមប្រព័ន្ធសំឡេង Bose ធ្វើ ឱ្យពិរោះរងំ អាចបើកចាក់ស្ដាប់កំដរបរិយាកាសជួបជុំបានថែមទៀតផង។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.facebook.com/AudiCambodia ឬ http://www.audi.com.kh/
សូមអាន៖ តើលោកអ្នកមានដឹងទេថា ក្រុមហ៊ុន Audi Cambodia មានសេវាកម្ម ពិសេសយ៉ាងណាខ្លះទេ? ហេតុអ្វីគួរជួសជុលនៅក្រុមហ៊ុនផ្ទាល់?