​រឿង​រ៉ាវ​ប្លែកៗ ​និង អស្ចារ្យ​​​​​ទាំង​៧​យ៉ាង​របស់​បុរស​មាន​ជាង​គេ​លើ​លោក​​ គឺ​«Bill Gates» ប្រហែលជាអ្នកមិនដឹង​



អ្នក​ណា​ដែល​ថា​មិន​ស្គាល់​លោក Bill Gates ? លោក​ជា​មហាសេដ្ឋី​សឹង​តែ​គ្មាន​អ្នក​​តាម​ទាន់ ក្នុង​​សតវត្ស​ទី​២១​នេះ​។ តើ​លោក​អាច​មាន​រឿង​ចម្លែក​ៗ​អ្វី​ខ្លះ សម្រាប់​ចែក​ជូន​ អ្នក​​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​​?

១) ​អាយុ​ទើប​តែ​១៣​ឆ្នាំ តែ​លោក​​អាច​បង្កើត​កម្មវិធី​កុំព្យូទ័រ បាន​៖ ទើប​តែ​អាយុ​១៣​ឆ្នាំ​សោះ​ លោក​បាន​ចាប់​ដៃ​គូ​ជាមួយ​មិត្ត​របស់​លោក ​ឈ្មោះ​Allen (​Microsoft co-founder) បង្កើត​កម្មវិធី​​ហ្គេម​មួយ​ឈ្មោះ «a tic-tac-toe»

២) ​លោក​រៀប​ចំ​កម្មវិធី​សិក្សា​នៅ​សាលា​ ​ដោយ​ដាក់​ខ្លួន​ឯង​រៀន​តែ​ជាមួយ​សិស្ស​ស្រី​ប៉ុណ្ណោះ​៖ The Lakeside School ​បាន​ជ្រើសរើស​លោក ឲ្យ​រៀប​ចំ​កាលវិភាគ​ថ្នាក់​រៀន​តាម​​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​ពេល​នោះ​លោក​បាន​ដាក់​ឲ្យ​ខ្លួន​ឯង​រៀន​ក្នុង​ថ្នាក់​មួយ​ ​ដែល​មាន​​សុទ្ធ​តែ​សិស្ស​ស្រី​អង្គុយ​ព័ទ្ធ​​ជុំវិញ​។

៣) លោក​ ប្រឡង​បាន​ពិន្ទុ​សឹង​មិន​គួរ​ឲ្យ​ជឿ​៖ វា​ជា​ការ​ប្រលង​វាស់​ស្ទង់​សមត្ថភាព​ ​ ដើម្បី​ចូលរៀន​សាកលវិទ្យាល័យ ហើយ​លោក​ ទទួល​បាន​ពិន្ទុ ១​,៥៩០​ លើ​ ១,​៦០០ សម្រាប់​​មុខវិជ្ជា​SAT នៅ​សហរដ្ឋអាមេរិក​។

៤) ពី​ដើម​ឡើយ​លោក​ជា​សិស្ស​ផ្នែក​ច្បាប់​​៖ ពី​ដើម​ឡើយ លោក​ មាន​បំណង​ រៀន​ផ្នែក​ច្បាប់​តែ ដើម្បី​បន្ត​ដំណែង​ជា​មេធាវី​ ពី ប៉ា​លោក។ តែ​ពេល​ឡើង​ដល់​ឆ្នាំ​ទី​២ លោក​កែប្រែ​ចិត្ត ហើយ​រៀន​ផ្នែក​វិទ្យាសាស្ត្រ​​កុំព្យូទ័រ​វិញ​។

៥) លោក​ធ្លាប់​ចាប់​ខ្លួន​២​ដង​ពាក់ព័ន្ធ​​ករណី​ការ​បើក​បរ​ខុស​ច្បាប់​៖ ក្នុង​ឆ្នាំ​១ ៩៧៥ លោក​មាន​អាយុ​១៩​ឆ្នាំ ហើយ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ដោយ​សារ​បើក​បរ​គ្មាន​ពាក់ មី​​ត្រឹមត្រូវ។ លើក​ទី​២​ម្ដង​ទៀត ដោយ​សារ​ការ​បើក​បរ​រំលោភ​បំពាន​គេ ហើយ​គ្មាន​ពាក់ មី​ដដែល​ទៀត​។

៦) ប្រពន្ធ​​លោក​​ធ្លាប់​ធ្វើ​ការ​ឲ្យ​​លោក​ពី​មុន​៖ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ភ្លាម លោក​ស្រី Melinda Gates ចាប់​ផ្ដើម​ការងារ​ដំបូង​នៅ​ក្រុមហ៊ុន​ Miscrosoft ។ អ្នក​ទាំង​២​បាន​ជួប​គ្នា​កំឡុង​ពេល​ប្រជុំ បន្ទាប់​មក​ក៏​បាន​ជួប​ម្ដង​ទៀត នៅ​កន្លែង​ចត​ឡាន​ រួច​លោក Bill Gates ​ក៏​បាន​ណាត់​លោក​ស្រី​ចេញ​ទៅ​​ក្រៅ​តែ​ម្ដង។

៧) ថ្ងៃ​មង្គល​ការ​លោក លោក​បាន​ជួល​បន្ទប់​សណ្ឋាគារ​ទាំង​អស់​ដើម្បី​​កុំ​ឲ្យ​រញ៉េរញ៉ៃ​​៖ លោក​បាន​ជួល​បន្ទប់​ទាំង​អស់​តែ​ម្ដង​នៅ​សណ្ឋាគារ​Manele Bay Hotel ​រដ្ឋ​Hawaii។​ កំឡុង​ពេល​នោះ ​លោក​ជា​មហាសេដ្ឋី​លំដាប់​ទី​២​នៅ​អាមេរិក៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s