អធិរាជ​ចក្រភព​រ៉ូម​ Marcus Aurelius៖ «​សុភមង្គល​​នៃ​ជីវិត​របស់​អ្នក​ ​អាស្រ័យ​លើ​​គុណភាព​នៃ​ការ​គិត​របស់​អ្នក​»​



«​សុភមង្គល​​នៃ​ជីវិត​របស់​អ្នក​ ​អាស្រ័យ​លើ​​គុណភាព​នៃ​ការ​គិត​របស់​អ្នក​»។​ នេះ​ជា​គិត​របស់​​ អធិរាជ​ចក្រភព​រ៉ូម​ Marcus Aurelius​ (​​សោយរាជ្យ​ពី​ឆ្នាំ​១៦១ ដល់​ ១៨០​​) ដែល​ក្នុង​ន័យ​នេះ ​ចង់​បញ្ជាក់​ថា ​​ការ​គិត​ គឺ​ជា​កូនសោ​ដ៏​សំខាន់​បំផុត​​ដើម្បី​ឆ្ពោះ​ទៅ​រកការ​បើក​កំណប់​នៃ​សុភមង្គល​។

មុន​នឹង​សកម្មភាព​កើត​ឡើង ​គឺ​អ្នក​ចាប់​ផ្ដើម​ពី​ការ​គិត​សិន ដូច្នេះ​ហើយ​​បើ​អ្នក​គិត​ថា ​អ្វីៗ​គឺ​​មិន​អាច​ទៅ​រួច​ នោះ​​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​សម្រេច​វា​បាន​ឡើយ​ ហើយ​បើ​អ្នក​គិត​ថា ​ជីវិត​របស់​អ្នក​នឹង​គ្មាន​ថ្ងៃ​មាន​ភាព​រុងរឿង​ និង សុភមង្គល​ទេ​នោះ​​វា​គ្មាន​រឿង​ល្អ​ណា​មួយ​​កើត​ឡើង​ឡើយ។ ​អ៊ីចឹង​​បាន​ជា​គេ​និយាយ​ថា ​អ្វីៗ​គឺ​​កើត​ចេញ​ពី​ការ​គិត​របស់​អ្នក​ សូម្បី​តែ​សុភមង្គល​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​។ ​​បើ​អ្នក​​​តែង​ត្អូញត្អែរ​ថា ខ្លួន​គ្មាន​សុភមង្គល​ទាល់តែ​សោះ​ក្នុង​ជីវិត​នេះ ​អ្នក​គួរ​ចាប់​ផ្ដើម​ឆែក​មើល​ការ​គិត​របស់​ខ្លួន​ឯង​ឡើង​វិញ ​ថា​តើ​គិត​យ៉ាង​ម៉េច​បាន​ជា​ ស្ថានការណ៍​វា​អាក្រក់​ដល់​ថ្នាក់​ហ្នឹង​?

​ដោយ​៖ រតនា​ ​វិចិត្រ​ ​​​​​​​ ​ ​​ ​

X
5s