អ្នក​និពន្ធ​បារាំងVictor Hugo៖ ​​«​ទោះ​បី​ជា​រាត្រី​​ដ៏​ខ្មៅ​ងងឹត​​យ៉ាង​ណា​​ក៏​គង់​នឹង​បញ្ចប់​ ហើយ​ព្រះអាទិត្យ​នឹង​រះ​ឡើង​»​



«​ទោះ​បី​ជា​រាត្រី​​ដ៏​ខ្មៅ​ងងឹត​​យ៉ាង​ណា​​ក៏​គង់​នឹង​បញ្ចប់​ ហើយ​ព្រះអាទិត្យ​នឹង​រះ​ឡើង​»​។​នេះ​ជា​​គតិ​របស់​អ្នក​និពន្ធ​បារាំង​ ​លោក​ Victor Hugo​ ដែល​ក្នុង​ន័យ​នេះ​​ចង់​បញ្ជាក់​ថា ​​វា​គ្មាន​អ្វី​ដែល​​​​គង់វង្ស​ជា​រៀង​រហូត​នោះ​ទេ​ ជា​ពិសេស​បញ្ហា​ដ៏​ស្មុគស្មាញ​របស់​អ្នក​ ​នឹង​ត្រូវ​បញ្ចប់​ ហើយ​រឿង​ល្អ​នឹង​កើត​ឡើង​​។ ​​​​

មនុស្ស​ម្នាក់ៗ​ សុទ្ធតែ​មាន​ការ​លំបាក​ ​ឧបសគ្គ​ និង បញ្ហា​រាប់​មិន​អស់​ ​​ដែល​បញ្ហា​ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ មាន​អារម្មណ៍​ក្រៀមក្រំ​និង​បាក់ទឹកចិត្ត​ខ្លាំង​ រហូត​មើល​ឃើញ​ពិភពលោក​ទាំង​មូល​​​ថា ​ជា​ពិភព​ដ៏​ខ្មៅ​ងងឹត​។ ​ការ​គិត​បែប​នេះ គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ទាញ​ខ្លួន​ឯង​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​កាន់​តែ​លំបាក​ជាង​មុន​នោះ​ទេ​។ ​

ប៉ុន្តែ​បើ​យើង​គិត​ក្នុង​ន័យ​វិជ្ជមាន​វិញ ​នោះ​យើង​នឹង​ឃើញ​ថា ​បញ្ហា​ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​​ជីវិត​ប៉ុណ្ណោះ ​ព្រោះ​បើ​មាន​ថ្ងៃ​ប្រាកដ​ជា​មាន​យប់​​មិន​ខាន (ជា​បែបបទ​ធម្មជាតិ)​ ​ ​ហើយ​ឲ្យ​តែ​យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ៗ​​​ឲ្យ​អស់​ពី​លទ្ធភាព​ នោះ​រឿង​អាក្រក់​នឹង​​រសាត់​បាត់​មិន​ខាន​ ​ដែល​វា​ប្រៀប​ដូច​ជា​ រាត្រី​ដ៏​អាប់អួ​​និង ខ្មៅ​ងងឹត​ ដែល​ត្រូវ​បញ្ចប់​ ​ដោយ​ជំនួស​មក​វិញ​នូវ​ ​ពន្លឺ​ព្រះអាទិត្យ​ដ៏​​មាន​រស្មី​វិញ​មិន​ខាន​។ ​ដូច្នេះ​មិន​ថា មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ជីវិត​ត្រូវ​តែ​មាន​សង្ឃឹម​​ជា​និច្ច​ ដរាប​ណា​​​អ្នក​គិត​ថា​ជីវិត​មាន​តម្លៃ ​ហើយ​​​​​​ជីវិត​នឹង​មាន​រស្មី​៕​ ​

ដោយ​៖ រតនា​ ​វិចិត្រ​

X
5s