ការ​បញ្ចប់​​យ៉ាង​​លឿន​មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ ​​តែ​អ្វី​ដែល​សំខាន់​ គឺ​បញ្ចប់​ដោយ​​ភាព​ជោគជ័យ​



ក្នុង​នាម​ជា​អ្នក​ជំនួញ មិន​ប្រាកដ​ថា​គំនិត​ដែលគិត​ចេញ​មក​ត្រូវ​ និង​ទទួល​បាន​ជោគជ័យ​រហូត​នោះ​ទេ។ ហើយ​មនុស្ស​ជា​ច្រើន​ឲ្យ​តម្លៃ​ទៅ​លើ​រយៈ​ពេល​នៃ​ការ​សម្រេច​កិច្ច​ការ តែ​តាម​ការ​ពិត​ទៅ ​​អ្វីដែល​គួរ​ផ្តល់​​ឱ្យ​តម្លៃ​គឺ​​​ការ​បញ្ចប់​​ទៅ​វិញ​ទេ។

តើ​អ្វី​ដែល​ជួយ​អ្នក​ដើរ​ដល់​ទី​បញ្ចប់​បាន​ទៅ? ការ​ធ្វើ​​ជា​ប្រចាំ​ គឺ​ជា​គន្លឹះ

យើង​សុទ្ធ​តែ​ដឹង​ពី​រឿង​អណ្ដើក​និង​ទន្សាយ​ដែល​មាន​ក្នុង​រឿង​ព្រេង​និទាន​ខ្មែរ​។ បើ​និយាយ​ពី​ល្បឿន​វិញ អណ្ដើក​​គ្មាន​ថ្ងៃ​ឈ្នះ​ទន្សាបាន​ឡើយ ក៏​ប៉ុន្តែ​ ដោយ​សារ​តែ​គាត់​បន្ត​ការ​រត់​វា​ជំរុញ​ឲ្យ​អណ្ដើក​​ឈ្នះ​ទន្សាយ​​​ក្នុង​ការ​ប្រកួត​ ជា​ពិសេស​គឺ​ការ​ប្រើ​ប្រាជ្ញា​ក្នុង​ការ​ប្រកួត​នោះ។ ប្រសិន​​ឆ្លុះ​បញ្ចាំង​អត្ថន័យ​នៃ​រឿង​នេះ​​ ​​ហើយ​យក​មក​​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ អ្នក​នឹង​​​​សម្រេច​កិច្ច​ការ​​បាន​ច្រើន​និង​អាច​យក​ឈ្នះ​គូ​ប្រកួត​ទៀត​ផង។ ​

គន្លឹះ​មួយ​ផ្សេង​ទៀត ​គឺ​ធ្វើ​កិច្ច​ការ​ដែល​លំបាក​មុន។ បញ្ចប់​វា​ឲ្យ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ក្រោយ​ពេល​អ្នក​សម្រេច​កិច្ច​ការ​លំបាក កិច្ច​ការ​បន្ទាប់​ ​មក​នឹង​មាន​ភាព​ងាយ​ស្រួល។ អ្នក​មិន​ត្រឹម​តែ​សម្រេច​កិច្ច​ការ​​បាន​ច្រើន​ប៉ុណ្ណោះ​​ទេ អ្នក​ថែម​ទាំង​មាន​កម្លាំង​ចិត្ត​ក្នុង​​ការ​បំពេញ​ការងារ​ថែម​​ទៀត​ផង។ មិន​ថា​ អ្នក​ធ្វើ​អ្វី​នោះ​ទេ អ្នក​ត្រូវ​ប្រាកដ​ថា​ អ្នក​នឹងសម្រេច​បាន​នូវ​អ្វី​ដែល​​អ្នក​បាន​និយាយ​ពី​ព្រោះ​ថា ​មនុស្ស​នឹង​ងាយ​ឱ្យ​​តម្លៃ​ទៅ​លើ​អ្នក ​ដោយ​លទ្ធផល​ចុង​ក្រោយ​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ addicted2success.com​

X
5s