តោះ​បើក​ប្រអប់ iPhone 7 Plus ក្រហម​ដែល Apple ទើប​ប្រកាស​ក្ដៅៗ​ទៅ​មើល មាន​អ្វី​ខ្លះ​ក្នុង​នោះ? (Video)​



Apple ម្សិលមិញ​នេះ បាន​បញ្ចេញ​ផលិតផល​ថ្មីៗ​ប៉ុន្មាន​មុខ ដែល​សុទ្ធ​សឹង​ជា​ឧបករណ៍​អេឡិចត្រូនិក​ស្ថិត​ក្រោម​ឈ្មោះ​ដដែល ប៉ុន្តែ​មាន​ការ​កែប្រែ​ថ្មី​ជាក់ស្ដែង iPhone 7/ 7 Plus ពណ៌​ក្រហម, iPhone SE ដែល​ត្រូវ​បាន​បង្កើន​ទំហំ Memory ធំ​ជាង​មុន​ទ្វេ​ដង គឺ 32GB./128GB និង iPad Pro ស៊េរី​ថ្មី។ មិន​មាន​អ្វី​លើ iPhone 7 ជំនាន់​មុន​ទេ គ្រាន់តែ 7 និង 7 Plus ពេល​នេះ ត្រូវ​ក្រុមហ៊ុន​ផ្ដល់​ជម្រើស​ពណ៌​ក្រហម​បន្ថែម​ប៉ុណ្ណោះ។ តោះ​ទស្សនា​វីដេអូ​បើក​ប្រអប់ iPhone 7 ពណ៌​ក្រហម​ដូច​ខាង​ក្រោម៖ https://youtu.be/1NecJBNozBQ ក្រុមហ៊ុន Apple នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​បញ្ចេញ​ស៊េរី​ទូរស័ព្ទ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផលិតផល​ពណ៌​ក្រហម (Product Red program) ​ជា​កម្មវិធី​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ HIV និង AIDS ​នៅ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក។ iPhone 7 / 7 Plus ជំនាន់ Red Edition ពិសេស​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​តែ​ពីរ​ទំហំ​ប៉ុណ្ណោះ​គឺ 128GB និង 256GB ​ជាមួយ​តម្លៃ​ចាប់ពី ៧៤៩ដុល្លារ។

សូម​បញ្ជាក់​ថា iPhone 7 ទាំង​ពីរ​ម៉ូដែល ជា​ស្មាតហ្វូន​នាំ​ភាព​ជោគជ័យ​ដល់ Apple ចាប់តាំង​ពី​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​កាលពី​កញ្ញា ឆ្នាំ២០១៦។ នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ២០១៦ ក្រុមហ៊ុន​អាច​លក់​ទូរស័ព្ទ iPhone សរុប​បាន ៧៨,៣លាន​គ្រឿង។ ក្នុង​បរិមាណ​លក់​សរុប​នេះ គឺ​មាន ២ភាគ៣ ទៅ​ហើយ​ដែល​ជា​ទូរស័ព្ទ iPhone 7/7 Plus។

ចំពោះ​លក្ខណៈ​សម្បត្តិ​នៅ​លើ iPhone 7 ពណ៌​ក្រហម​នេះ ពុំ​ត្រូវ​បាន​ក្រុមហ៊ុន Apple បញ្ជាក់​អ្វី​ច្រើន​ឡើយ ពីព្រោះ​វា​មាន​លក្ខណៈ​សម្បត្តិ​មិន​ខុស​គ្នា​នឹង​ម៉ូដែល iPhone 7/7 Plus ដែល​ចេញ​កាលពី​ឆ្នាំ​មុន​នោះ​ទេ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ cnet
X
5s