រាង S8 ច្បាស់ដូចថ្ងៃហើយ ទើបធ្លាយប៉ុន្មានសន្លឹកចុងក្រោយ ពិតជាស្អាតជាង S7 គែមអេក្រង់យ៉ាងស្ដើង គ្មានប៊ូតុង Home នឹងបង្ហាញខ្លួនថ្ងៃទី២៩ មីនាខាងមុខ
Galaxy S8 និង S8 Plus មកដល់ពេលនេះ នៅតែបន្តលេចធ្លាយរូបរាងហូរហែឥតដាច់ ដោយថ្មីៗនេះ ទើបត្រូវទម្លាយចេញនៅលើគេហទំព័រ phonearena ចំនួន ៤សន្លឹកទៀតហើយ។ សង្កេតឃើញ រូបថតជាច្រើនសន្លឹកមកហើយ ដែលសុទ្ធតែមានរូបរាងដូចគ្នានឹងរូបថតចុងក្រោយនេះ។ នេះកាន់តែធ្វើឱ្យសាធារណជន រឹតតែជឿជាក់ថា Galaxy S8 នឹងមានរចនាបថបែបនេះមិនខាន។