លោកអ្នកប្រើទូរស័ព្ទ iPhone មែនទេ? បើមែនកុំមើលរំលងកម្មវិធីទាំងបួននេះ
តើលោកអ្នកកំពុងប្រើប្រាស់ទូរស័ព្ទ iPhone មែនទេ? បើមាន សូមកុំមើលរំលងកម្មវិធីទាំងបួនខាងក្រោមនេះ។ ធានាថាសុទ្ធតែមានប្រយោជន៍សម្រាប់លោកអ្នក។
១) បើមិនចង់ឱ្យរញ៉េរញ៉ៃសាកប្រើកម្មវិធីបិទផ្សាយពាណិជ្ជកម្ម Ad Blocker៖ ប្រហែលមានមនុស្សមិនតិចនាក់នោះទេដែលធុញទ្រាន់ជាមួយនឹង Ad, scripts គ្មានប្រយោជន៍ ផ្ទាំង popups និង វីដេអូ auto-playing ផុសចេញមកព្រោងព្រាតជាដើម។ កុំបារម្ភ សាកដំឡើងកម្មវិធីនេះ លោកអ្នកនឹងលែងធុញទ្រាន់ទៀតហើយ។
២) ថតរូបខ្លួនឯងកាន់តែស្អាតជាមួយ Selfie Camera៖ Selfie Camera គឺជាកម្មវិធីមួយដែលល្អបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូបខ្លួនឯង ហើយមានដងថតជំនួយទៀតរឹតតែប្រសើរ។ លោកអ្នកអាចលេងស្ទីលប្លែកៗ បញ្ឈរ ឬ ផ្ដេកតាមតែលោកអ្នកចង់បាន។ សាកមើលមើល៍បើមិនជឿ?
៣) ចង់ថតរូបកាន់តែច្រើន សាកល្បងជាមួយ IceCream៖ កម្មវិធីនេះសក្ដិសមសម្រាប់អ្នកចូលចិត្តថតរូបច្រើនញឹកញាប់ ហើយគ្មាន space ទុកគ្រប់គ្រាន់។ អភិវឌ្ឍន៍ដោយក្រុមនិស្សិតដែលបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ MIT ដោយប្រើវិធី algorithms អាចធ្វើឱ្យទូរស័ព្ទរបស់លោកអ្នកផ្ទុករូបថតបានបន្ថែមពី ២៥០ ទៅ ២៥០០។ នៅចាំអីទៀត ដោនឡូតទុកមួយទៅ?
៤) លេងរូបភាពនិងដាក់ព័ណ៌ប្លែកៗជាមួយ៖កាន់តែប្លែក និងងាយស្រួលជាងមុនសម្រាប់អ្នកដែលចង់ដាក់ពណ៌រូបភាព។ កម្មវិធីនេះអាចកំណត់ពណ៌កូដ HEX ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចាក់ព័ណ៌បានតាមការពេញចិត្ត។ វាសក្ដិសមសម្រាប់អ្នកគូរប្លង់ អ្នកថតរូប និងអ្នកចូលចិត្តគូរគំនូរជាដើម៕
ដោយ៖ រតនៈវិភូ