ភាគច្រើនស្រីៗប្រាថ្នាចង់បានសង្សារកំប្លែងៗធ្វើឲ្យនាងសប្បាយ តើមកពីមូលហេតុអ្វីទៅ?
ប្រុសៗ ណាដែលចេះកំប្លុកកំប្លែងច្រើន ភាគច្រើនណាស់គឺធ្វើឲ្យស្រីៗ ស្លុងចិត្ត ចង់នៅក្បែរ ។ តើមកពីមូលហេតុអ្វីទៅ?
១) ដើរលេងជាមួយមនុស្សបែបនេះគឺសប្បាយ៖ ដើរលេងទៅក្រៅជាមួយបុរសដែលនិយាយកំប្លុកកំប្លែងបែបនេះគឺមិនធុញទ្រាន់ទេ។ គេផ្ដល់ភាពសប្បាយរីករាយ និងការើសើចសប្បាយដល់អ្នកជានិច្ច។
២) គេជាមនុស្សឆ្នៃប្រឌិត៖ មនុស្សដែលមាន ដុង ធ្វើឲ្យគេសើចសប្បាយពីកំណើតភាគច្រើនគឺជាមនុស្សមានភាពឆ្នៃប្រឌិត។ គេអាចកែប្រែអ្វីៗ បានគ្រប់កាលៈទេសៈ ដោយគ្រាន់តែបញ្ចេញជំនាញកំប្លុកកំប្លែងរបស់គេតែបន្តិចនោះឯង។
៣) ពួកគេរាក់ទាក់ខ្លាំង៖ ពួកគេភាគច្រើនជាមនុស្សដែលចូលចិត្តតែភាពសប្បាយប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញពីភាព រួសរាយរាក់ទាក់គឺជាអ្វីដែលគេតែងតែធ្វើ ដើម្បី ទទួលបានភាពសប្បាយរីករាយ។
៤) ពួកគេរាក់ទាក់ទាំងមិត្ត និងគ្រួសារអ្នកទៀត៖ គេមិនមែនរាក់ទាក់ដាក់តែអ្នកម្នាក់ឡើយ។ គេអាចរាក់ទាក់ ដាក់មិត្តភ័ក្ដិ អ្នក គ្រួសារអ្នក និងមនុស្យជុំវិញខ្លួនទាំងអស់។
៥) គេតែងនាំស្នាមញញឹមលើមុខអ្នក ៖ ពេលខ្លះ អ្នកខ្លួនឯង មិនអាចផ្ដល់ស្នាមញញឹមដល់ខ្លួនឯងបានផង។ តែមនុស្សប្រភេទនេះ នឹងនៅជាមួយអ្នក ហើយផ្ដល់ស្នាមញញឹម រួមទាំងភាពសប្បាយរីករាយ ដែលគ្មានអ្នកណាអាចផ្ដល់សម្រាប់អ្នកបានឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ timesofindia