បើ​មាន​សញ្ញា​ទាំង​នេះ អាច​បញ្ជាក់​ថា​អ្នក​នឹងគ្មានថ្ងៃ​អាច​សម្រេច​គោលដៅក្នុងជីវិតរបស់ខ្លួនបានឡើយ​



មាន​ការ​សិក្សា​មួយ​ពី​សកលវិទ្យាល័យ Scaranton​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្នុង​ចំណោម​មនុស្ស​១០០​នាក់ ​មនុស្ស​៩២​នាក់​ទៅ​ហើយ​មិន​សម្រេច​គោលដៅ​ដែល​ខ្លួន​ឯង​បាន​កំណត់។ នោះ​មាន​​ន័យ​ថា​​​មនុស្ស​តិច​តួច​ណាស់​ដែល​សម្រេច​គោល​បំណង​ខ្លួន​ឯង​បាន។ ភារកិច្ច​​របស់​អ្នក​គឺ​ត្រូវ​ក្លាយ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​តិច​តួច​នោះ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ដែល​អ្នក​ត្រូវ​​ប្រុង​ប្រយ័ត្ន​៖

១)​អ្នក​ចាប់​ផ្តើម​បាត់​បង់​នូវ​ចំណង់៖ នេះ​ជា​ហេតុផល​ធំ​មួយ​ដែល​មនុស្ស​ជា​ច្រើន​បរាជ័យ​។ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ដើម្បី​ទទួល​បាន​ភាព​​ជោគជ័យ​​ វា​មិន​មែន​​​រឿង​ងាយ​ស្រួល​នោះ​ទេ។ វា​ទាម​ទារ​ការ​ខិត​ខំ​ប្រឹងប្រែង​ប្រចាំ​ថ្ងៃ។ នៅ​ពេល​ដែល​អ្នក​ខំ​ប្រឹង​ហើយ​មិន​ទទួល​បាន​លទ្ធផល​ភ្លាម​ៗ អ្នក​ចាប់​ផ្តើម​បាត់​បង់​នូវ​ចំណង់។ ប្រសិន​ជា​អ្នក​បណ្ដោយ​វា​ឲ្យ​កើត​ឡើង​​ អ្នក​នឹង​បាត់​បង់​នូវ​ទំនុក​ចិត្ត​ ដែល​ជា​ចុងក្រោយ អ្នក​នឹង​បោះ​បង់​គោល​ដៅ​របស់​ខ្លួន​ឯង។

២) មិន​ដឹង​ត្រូវ​ធ្វើ​អ្វី៖ ជា​ធម្មតា មនុស្ស​មាន​ចំណង់​និង​ចាប់​ផ្តើម​សកម្មភាព​ដោយ​​មាន​ភាព​ស្វាហាប់​​​នៅ​ពេល​ចាប់​ផ្តើម ហើយ​ពួក​គេ​មាន​​មហិច្ឆតា​ធំ​ណាស់។ ពួក​គេ​ដាក់​ក្តី​សុបិន​ដ៏​ធំ​ហើយ​មិន​ច្បាស់​លាស់​​សម្រាប់​ខ្លួន​ឯង ជា​លទ្ធផល​ ពួក​គេ​មិន​ដឹង​ត្រូវ​ធ្វើ​ដូចម្ដេច។ ប្រសិន​នេះ​ជា​ករណី​របស់​អ្នក អ្នក​គួរ​តែ​បំបែក​គោល​ដៅ​ឲ្យ​តូច​ៗ​ហើយ​ចាប់​ផ្តើម​សកម្មភាព។

៣) មិន​ធ្វើ​អ្វី​ទាំង​​អស់៖ នៅ​ពេល​ដែល​​អ្នក​មិន​ធ្វើ​អ្វី​សោះ​សម្រាប់​ក្តី​សុបិន​របស់​អ្នក ​នេះ​ជា​សញ្ញា​មួយ​ដែល​អ្នក​នឹង​បោះ​បង់​ក្តី​សុបិន​របស់​អ្នក​នា​ពេល​ឆាប់​ៗ​នេះ។ នោះ​ក៏​ដោយ​សារ​តែ​ប្រសិន​ជា​អ្នក​ពិត​ជា​គិត​ឬ​បារម្ភ​ពី​​ក្តី​សុបិន​របស់​អ្នក អ្នក​នឹង​មិន​អង្គុយ​ស្ងៀម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​នឹង​ធ្វើ​នូវ​អ្វី​ៗ​ទាំង​​អស់​ដើម្បី​សម្រេច​គោល​បំណង​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addictedd2success.com

X
5s