ទស្សនាគំរូរថយន្តហោះរបស់ Airbus ពិតជាទំនើបអស្ចារ្យមិនចាញ់ ឡានហោះស្លូវ៉ាគី AreoMobile 3.0 នោះទេ (Video)
ថ្មីៗនេះ ក្រុមហ៊ុនក្រុមហ៊ុន Airbus បានបង្ហាញសមិទ្ធផលថ្មីអស្ចារ្យ គឺជារថយន្តហោះដ៏ទំនើប។ វាជាគំរូឡានហោះ ដែលត្រូវបានក្រុមហ៊ុនឯកទេសផលិតយន្តហោះបារាំងនេះ ហៅឈ្មោះថា Pop.Up។ Pop.Up ត្រូវបានឌីហ្សាញមានលក្ខណៈជារថយន្ត អាចបើកបរលើផ្លូវគោក ដូចរថយន្តធម្មតា ប៉ុន្តែលើសនៅត្រង់ថា វាអាចហោះបាន ស្មើនឹងឧទ្ធម្ភាគចក្រអីចឹង។