ក្រុមអ្នកស្រាវជ្រាវ បង្ហាញពីរបៀបដែល រលកសំឡេង (Sound Wave) អាចបញ្ជាលើឧបករណ៍អេឡិចត្រូនិក - ដូចជា Smartphone បាន (Video)
សព្វថ្ងៃមានវិធីសាស្ត្រច្រើនណាស់ដែល ក្រុម Hacker ប្រើសម្រាប់លួចភ្ជាប់ចូលឧបករណ៍អេឡិចត្រូនិក ចំណែកវិធីសាស្ត្រថ្មីៗ នៃការវាយប្រហារ អាចកំពុងត្រូវបានគេរកឃើញបន្ថែមទៀតគ្រប់ពេលក៏ថាបាន។ ចំណែកការប្រើប្រាស់រលកសំឡេង ដើម្បីគ្រប់គ្រងលើវត្ថុផ្សេងៗ ដូចជា ទូរស័ព្ទ, Fibits និង Smartphone ក៏ជាចំណែកថ្មីមួយ គួរឱ្យចាប់អារម្មណ៍ផងដែរ។
https://youtu.be/Dfc3jZkcnLU
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Michigan និងសាកលវិទ្យាល័យ Carolina ខាងត្បូង បានបង្ហាញចេញនូវគម្រោងពិសោធន៍អស្ចារ្យរបស់ពួកគេ ដោយប្រើសំឡេង អាចធ្វើឱ្យប្រព័ន្ធស្ទង់ល្បឿន micro-electro-machinal (MEMS) មានប្រតិកម្មនៅពេលមានសូរសំឡេង (acoustics)។
គេបានដាក់កូនឧបករណ៍បំពងសំឡេង (speaker) តម្លៃ ៥ដុល្លារមួយ ក្នុងការដាស់ទម្រង់ល្បឿនចំនួន ២០ជំហាន ដោយប្រើរលកសំឡេងពីឯកសារតន្ត្រី។ គេសង្កេតឃើញថា ឧបករណ៍រកអំពើ ឬ output ពី ៧៥% នៃការធ្វើតេស្តលើឧបករណ៍ ហើយវាអាចបញ្ជាឧបករណ៍ ៦៥%។ នេះបើតាមការបញ្ជាក់ដោយសារព័ត៌មាន New York Times៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot